សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋគិតថាលោក ម៉ន វុធី អធិការពោធិ៍សែន ជ័យអាចមានសមត្ថភាពចុះបង្ក្រាប"ហ្គេមបាញ់ត្រីខ្នាតយក្យ"ក្នុងបុរីញ៉ូវថោនភូមិព្រៃទាបាន!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


........................................................................

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី០៨.០៨.២០២១ទីតាំងលួចលាក់ល្បែងស៊ីសង" ទូហ្គេមបាញ់ត្រីខ្មាតយក្យ "ដល់ធំមួយកន្លែងស្ថិតនៅក្នុងបុរីញ៉ូវថោន ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌ ពេាធិសែនជ័យ កំពុងតែបើកដំណើរការយ៉ាងកក្រើកក្រែង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញទៅវិញ។



ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជា អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការចុះបង្ក្រាប។



តើលោក ម៉ន វុធី  អធិការខណ្ឌពោធិ៍សែនជ័យ   មានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រីដែលមានទូហ្គេមជាច្រើនទូ កំពុងតែប្រមូលផ្តុំបើកលេងយ៉ាងគគ្រឹកគគ្រេងដែលរឺទេ!!!!!



ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនសង្ឃឹមនឹងគិតថាលោក ម៉ន វុធី  អធិការខណ្ឌពោធិ៍សែនជ័យ  អាចនិងមានសមត្ថភាពចាត់វិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានជាក់ជាមិនខាន! ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុបខិតជាមួយបទល្មើសនិងអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។



មហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់ លោក ហែម ដារិទ្ធិ អភិបាល ខណ្ឌពោធិ៍សែនជ័យ ជានិច្ចការបងប្អូនប្រជាពលរដ្ឋឃើញថាលោក អភិបាលខណ្ឌតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់។

ជាពិសេសការប្រមូលផ្ដុំគ្នាដោយមិនគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលកំពុងតែមានវិធានការទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 ។



ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងបង្កប់លួចលេងហ្គេមបាញ់ត្រីខ្នាតយក្យ មួយកន្លែងនេះលោកអភិបាលនិងប្រើកណ្ដាប់ដៃដែកនិងចុះបង្ក្រាបបានជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោក។



ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសងខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ)ទៅរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើ។

ការិយាល័យនិពន្ធ📱0967117744/017279124





No comments