សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងសង្វៀនជល់មាន់និងអាបោ៉ងដ៏ធំដុះស្លែរ(ហ្គ្រេនដ្រាយហ្គនរីសត)ស្ថិតក្នុងភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះខេត្តកណ្តាលសូមអាជ្ញារធរពាក់ព័ន្ធវិធានការណ៍ចុះបង្ក្រាបផងវគ្គA1!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ចេញផ្សាយនៅថ្ងៃទី០៦.១១.២០២១ ទីតាំង (សង្វៀនជល់មាន់និងអាប៉ោង)ដ៏ធំដុះស្លែមួយកន្លែងស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះខេត្តកណ្តាល កំពុងបើកទទួលភ្ញៀវចូលលេងយ៉ាងរលូនបែបជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការចុះបង្ក្រាប!នៅបណ្តែតបណ្តោយមានការប្រផ្តុំគ្នាលេងភ្នាល់ដាក់លុយ{ខ្ទង់ពាន់មុឺនដុល្លា}ពេញចាញ់ឈ្នះម្តងៗនាំស្រែកហូរកញ្ជៀវមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន!!ប្រជាពលរដ្ឋនិងមហាជនដាក់ការសង្ស័យថារឺអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានប្រហែលជាបើកភ្លើងខៀវអោយមើលទៅបានជាមិនមានវិធានការចុះបង្ក្រាបរឺអសមត្ថភាពក្នុងការបង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនេះរឺជាឆ្នាំងបាយបានមិនមានវិធានចុះបង្ក្រាប។

តាមប្រភពពីប្រជាពលរដ្ឋប្រកបមុខរបរ រកសុីនិងរត់កង់បីនៅម្តុំនិងបានលួចខ្សឹបតិចៗប្រាប់អង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ)ថាទីតាំងសង្វៀនជល់មាន់ដ៏ធំមួយកន្លែងនេះសមត្ថកិច្ចមូលមិនហ៊ានចុះបង្ក្រាបទេព្រោះថាមានអ្នកមានប៊ុនស័ក្កខ្នងបង្អែកធំនៅពីក្រោយទើបកន្លែងសង្វៀនជល់មាន់មួយកន្លែងនេះហ៊ានបើក។

បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តថាធ្លាប់រាយការណ៍ជូនអាជ្ញារធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាច្រើនដងច្រើនសារហើយតែមិនមានចំណាត់ការចុះបង្ក្រាបទេ។

ពាក់ព័ន្ធទីតាំងល្បែងស៊ីសងខាងលើប្រជាពលរដ្ឋនិងមហាជនគិតថាលោក សុឹម ឃាង អធិការស្រុកកោះធំគួរតែបញ្ចេញសមត្ថភាពខ្លួនចុះបង្ក្រាបទីតាំងមួយកន្លែងនេះនិងចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះបានទេរឺនៅតែបណ្តែតបណ្តោយអោយទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងនេះបើកដំណើរបានបន្តទៀត!!!!ចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាបល្បែងស៊ីសងនិងជាឆ្នាំងបាយ៕

ពោលគឺ៖នៅតែបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។

ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតខ្លាចពីសមត្ថកិច្ចមូលដ្ឋាន។

ជាពិសេសប្រជាពលរដ្ឋនិងមហាជនសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល សូមមេត្តាមានវិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងនេះព្រោះថា!! លោក សុឹម ឃាង អធិការស្រុកកោះធំប្រហែលជាមិនមានសមត្ថភាពហ៊ានចុះបង្ក្រាបទេ។ព្រោះថាទីតាំងសង្វៀនជល់មាន់មួយកន្លែងមានខ្នងបង្អែកដ៏ធំនៅពីក្រោយខ្នង។

បងប្អូនប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលនឹងមានវិធានការចុះបង្ក្រាបទីតាំងសង្វៀនជន់មាន់មួយកន្លែងនេះបានជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមលើកលោកទេ។



បងប្អូនប្រជាពរដ្ឋនិងមហាជនស្នើរសុំឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាលមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងចុះធ្វើការបង្ក្រាបដើម្បីចូលរួមទប់ស្កាត់និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារ!!ប្រជាពលរដ្ឋក៏ដូចជាមហាជនសង្ឃឹមថាទីតាំងសង្វៀនជល់មាន់ល្បែងស៊ីសងដុះស្លែដ៏ធំមួយកន្លែងនេះនិងបង្ក្រាបបានក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តកណ្តាល បានជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាព។

ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។#ដោយតាខ្មៅ!

ការិយាល័យនិពន្ធទំនាក់ទំនង0967117744/017279124






No comments