សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មហាជនកំពុងឆ្ងល់តើលោក ឆើត ជានណាហេតុអ្វីបានជាលោក ម៉េង វិមាដារា អធិការខណ្ឌមានជ័យមិនហានចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយចឹង!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ខណ្ឌមានជ័យចេញផ្សាយថ្ងៃ២៨.០៨.២០២១ ទីតាំងលេងល្បែងជល់មាន់ដុះស្លែនឹងអាប៉ោងមួយកន្លែងជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យ របស់លោក ឆើតដែលជាម្ចាស់ទីតាំងនេះកំពុងដំណើរការបើកលេងរាល់ថ្ងៃតែម្តងចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាចនៅតាមបណ្ដោយផ្លូវបេតុង ជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យ ប្រហែល ២០០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទីតាំងបង្កប់លេងល្បែងសុីសងជល់មាន់នឹងអាប៉ោងដុះស្លែរមួយកន្លែងនេះនៅតែបន្តលេងដដែលក្រោយពេលសមត្ថកិច្ចខណ្ឌមានជ័យចុះធ្វើកិច្ចសន្យាជាច្រើនដងមកហេតុអ្វីទីតាំងមួយនេះនៅតែដំណើរបានដដែលនិងផ្គើន ពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋគិតថាតើលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងមានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងសុីសងជន់មាន់និងអាប៉ោងដុះស្លែរមួយកន្លែងនេះបានដែលរឺទេ!!!ជៀសវាងមានការរិះគន់ពីមហាជនអសមត្ថភាពក្នុងការបង្ក្រាប។

មហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ក៏ ជាស្នងការជាតិភ្នំពេញ សូមមេត្តាមានវិធានការចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែងនេះកំពុងតែប្រមូលផ្ដុំគ្នាលេងមិនខ្លាចញញើតពីការរីករាលដាលកូវីដ19 និងជំងឺបម្លែងខ្លួន (ដែលតា)ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។

ជាពិសេសមហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជានិច្ចជាការ បងប្អូនប្រជាពលរដ្ឋឃើញថាឯកឧត្តម អភិបាលរាជធានីភ្នំពេញតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់។

ជាពិសេសការប្រមូលផ្ដុំគ្នាដោយមិនគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលកំពុងតែមានវិធានការទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 ។

ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងរបស់លោកឆើតដែលជាម្ចាស់ទីតាំងមួយកន្លែងនេះឯកឧត្តមអភិបាលនិងប្រើកណ្ដាប់ដៃដែកនិងចុះបង្ក្រាបបានជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោក។

ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសងជល់មាន់ខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ)ទៅរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើ។ #ដោយតាខ្មៅ!!!!


ការិយាល័យនិពន្ធ☎️0967117744/017279124





No comments