សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ជំទាវ ណុប ណាវី ត្រូវជាឧត្តមភរិយារបស់ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានផ្តល់អំណោយជាគ្រឿង ឧបភោគបរិភោគរួមទាំថវិកាមួយចំនួនដល់ លោកយាយចាស់ជរានិងកូនប្រុសពិការជើងនិងភ្នែកតាមរយ:អ្នកសារព័ត៌មាន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖នាព្រឹកថ្ងៃសៅរ៍ទី៩ខែមីនាឆ្នាំ២០២៤នេះ អ្នកសារព័ត៌មានចំនួន៤អង្គភាពមានលោក សៅ កុសល និពន្ធនាយក រស្មីក្រុងតាខ្មៅ លោក ព្រឿនសាវុន និពន្ធនាយករង គេហទំព័រ ខ្លាមាសtv online លោក សៅ នៅ ចាងហ្វាងខ្មែរ report លោក សាងាត់ សុខមាន បាត់ដំបងប៉ុស្តិ៍ ដែលជាសមាជិកសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន ដែលដឹកនាំដោយលោក សេង រាជសី ប្រធានសមាគម បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនរបស់លោកជំទាវ ណុប ណាវី ត្រូវជាឧត្តមភរិយា ឯកឧត្តមង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ទៅប្រគល់ជូន លោកយាយចាស់ជរាម្នាក់មានកូនប្រុសម្នាក់ដែលពិការភ្នែកនិងរាង្គកាយ ងើបមិនរួចអង្គុយមិនកើត ដេកបានតែផ្កាប់មុខទេបច្ចុប្បន្នរស់នៅក្នុងភូមិសំរោងស្នោ ឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។


លោកយាយដែលរងទុក្ខលំបាកមានឈ្មោះ អោម រួម អាយុ ៩០ឆ្នាំ ត្រូវជាម្តាយបង្កើតលោក ថោង សារ៉េត មានអាយុ ៦០ ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើ បើតាមការបញ្ជាក់ពីប្អូនរបស់គាត់បានឲ្យដឹងថាលោក ថោង សារ៉េត អតីត គាត់ជាកងទ័ព ឈរជើងនៅតំបន់ ម៉ាឡៃ  ណាំសាប គាត់ពិការមកទល់ពេលនេះ៣០ឆ្នាំហើយ ហើយបច្ចុប្បន្ននេះគាត់ពិការទាំងជើងទាំងដៃនិងភ្នែកមើលមិនឃើញអាចធ្វើអ្វីបានត្រឹមតែដេកនៅតែមួយកន្លែងរស់ក្នុងការថែទាំពីម្ដាយចាស់ជរា និងប្អូនតែប៉ុណ្ណោះ។


គ្រឿងបរិភោគឧបភោគដែលបានប្រគល់ជូនលោកយាយនិងបងប្រុសរួមមាន៖

១-អង្ករ១ការ៉ុង២៥គីឡូក្រាម

២-មីមួយកេះ

៣-ប្រេងឆាមួយដប

៤-ស្ករសមួយគីឡូ

៥-ប៊ីចេងមួយថង់

៦-ទឹកដោះគោខាប់៥កំប៉ុង

៧-ទឹកត្រីមួយយួរ

៨-ទឹកស៊ីអ៊ីវមួយយួរ

៩-ទឹកសុទ្ធបីយួរ

១០-និងថវិកា៣០ម៉ឺនរៀលផងដែរ។

ក្រោយពីទទួលអំណោយរួចក្រុមគ្រួសាររបស់បងប្រុស បានលើកម្រាមដៃដប់សូមថ្លែងអំណរគុណជូនពរដល់លោកជំទាវ ណុប ណាវី ត្រូវជាឧត្តមភរិយារបស់ឯកឧត្តម ង៉ោ ម៉េងជ្រួន ទាំងក្រុមគ្រួសារ

សូមឱ្យមានសុខភាពល្អ និងសេចក្តីសុខចំរើននិងប្រាថ្នាអ្វីៗបានសម្រេចដូចបំណងប្រាថ្នា..៕



No comments