សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរលំសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់សិត្បូរចុះឃាត់ខ្លួនជនសង្ស័យបាន០២នាក់ម្នាក់រត់គេចខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរសារធាតុញៀនដោយខុសច្បាប់!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ក្រុងតាខ្មៅក្រោមការដឹកនាំយកចិត្តទុកដាក់ពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាលកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរលំសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់សិត្បូរចុះឃាត់ខ្លួនបានជនសង្ស័យ២នាក់ម្នាក់ទៀតរត់គេចខ្លួនពាក់ព័ន្ធនឹងករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះនារសៀលនៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៤វេលាម៉ោង១៣និង១៥នាទីនៅចំណុចភូមិលេខ០៣សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនសង្ស័យចំនួន០៣នាក់មាន៖១.ឈ្មោះ អ៊ុន រដ្ឋា ហៅប្រុសភេទប្រុសអាយុ២០ឆ្ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរស្នាក់នៅភូមិលេខ០៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)!!

២.ឈ្មោះ ថន រ៉ាវីដ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរស្នាក់នៅភូមិព្រែកតាព្រីងសង្កាត់សិត្បូក្រុងតាខ្មៅខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)!!៣.ឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិព្រែកតាព្រីងសង្កាត់សិត្បូក្រុងតាខ្មៅខេត្តកណ្តាល។មុខរបរមិនពិតប្រាកដ(គេចខ្លួន)!!

វត្ថុតាងចាប់យករួមមាន :

១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់!! 

២-ទូរស័ព្ទដៃម៉ាកNOKIAអិនចុចពិលពណ៏ខ្មៅចំនួន០១គ្រឿង!!

៣-ឧប្បករណ៍ប្រើប្រាស់មួយចំនួន!!

ហេតុការណ៍មុនពេលកើតហេតុកម្លាំងប៉ុស្តិ៍បានចេញល្បាតដល់ចំណុចផ្លូវបេតុងភូមិលេខ០៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។

ក៍បានឃើញជនម្នាក់កំពង់ដើរតាមផ្លូវកម្លាំងយើងមានកាសង្ស័យក៍ឃាត់សួរនាំហើយឆែកឆេររកឃើញថ្នាំម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់លាក់ទុកនៅក្នុងកញ្ចប់បារី។

ភ្លាមៗនោះលោកមេប៉ុស្តិ៍បានរាយការណ៍ជូនលោកអធិការនាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើកាសួរនាំ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាថ្នាំញៀនចំនួន០១កញ្ចប់ដែលសមត្ថកិច្ចរកឃើញនៅក្នុងកញ្ចប់បារីនោះជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅក្នុងតម្លៃ២០-០០០៛(ពីម៉ឺនរៀល)!!

លោកមេប៉ុស្តិ៍រាយការណ៍ជូនលោកអធិការសុំគោលការណ៍បន្ត កម្លាំងប៉ុស្តិ៍ស្វាយរលំសហការជាមួយកម្លាំងប៉ុស្តិ៍សិត្បូយកជនសង្ស័យចង្អុលបង្ហាញទីតាំងកម្លាំងយើងធ្វើកាឃាត់ខ្លួនជនសង្ស័យឈ្នោះ ថន- រ៉ាវីដ ម្នាក់ទៀតរួចឆែករកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀ០១កញ្ចប់ដាក់លាក់ទុកនៅក្នុងកញ្ចប់បារី។

ចំណែកឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅបានរត់(គេចខ្លួនបាត់)នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ថន រ៉ាវីដ បានឆ្លើយសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់ដែលសមត្ថកិច្ចឆែករកឃើញនោះជារបស់ខ្លួនដែលបានទិញពៅឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅក្នុងតម្លៃ១៥-០០០៛(មួយម៉ឺនប្រាំពាន់រៀល)ពិតប្រាកដមែ។

ហើយកន្លងមកឈ្មោះ វ៉ាន់ ស៊ីធាត ហៅម៉ៅបានប្រើឲ្យខ្លួនយកថ្នាំញៀនទៅលក់ឲ្យគេជាញឹកញាប់។

ជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី។

រាយការណ៍ដោយ៖លោក សៅ ដារ៉ា ប្រធានព័ត៌មានប្រចាំខេត្តកណ្ដាល!!!



No comments