សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ខ្លាំងមែនមានគណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) ដែលបានអះអាងថាជាបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់ Tiger Loan បានដើរយករូបភាពគ្រួសារគេទៅបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដើម្បីគំរាមកំហែងទារប្រាក់ពីជនរង់គ្រោះ

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ ចេញផ្សាយនាថ្ងៃទី២៣ខែសីហាឆ្នាំ២០២១តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបាន ប្រាប់សារព័ត៌មានឲ្យដឹងថា «គណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) ដែលបានអះអាងថាជាបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់ Tiger Loan បានដើរយករូបភាពគ្រួសាររបស់គាត់ទៅបង្ហោះចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ដើម្បីគំរាមកំហែងទារប្រាក់ពីជនរងគ្រោះ» ដោយគណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) បានបង្ហោះរូបភាព និងសរសេរចោទប្រកាន់ទៅគ្រួសារជនរងគ្រោះថា៖ «សូមសសើរក្រុមគ្រួសារមួយនេះ១ពូជរួមគំនិតគ្នាបោកប្រាស់លុយគេទាំងអស់ មុខមាត់ស្អាតបាតណាស់តែមិនគួរណាចោរទាំងអស់ សូមសសើរដល់ក្រុមគ្រួសារគាត់»។


បើតតាមការរៀបរាប់ពីជនរងគ្រោះបានផ្តល់ព័ត៌មានថា៖ ខ្លួន និង ក្រុមគ្រួសារ មិនបានខ្ចីលុយ ឬជំពាក់លុយ អ្នកណាឡើយ មិនគួរណាមានគណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) ដែលបានអះអាងថាជាបុគ្គលិកក្រុមហ៊ុនកម្ចីប្រាក់ Tiger Loan ដែលជាក្រុមហ៊ុនកម្ចីប្រាក់តាមអនឡាញ (Online) បានយករូបថតក្រុមគ្រួសាររបស់គាត់ យកទៅបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានចោទប្រកាន់ថា ក្រុមគ្រួសាររបស់ពួកគាត់ ជាចោរ១ពូជ ជាជនបោកប្រាស់ទាំងគ្រួសារទៅវិញ។


ពាក់ព័ន្ធទៅនិងករណីខាងលើនេះ ខាងសារព័ត៌មានបានខលទៅកាន់គណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) តាមរយៈលេខទូរស័ព្ទ 077928621 ដើម្បីសុំការបំភ្លឺ! តាមការបំភ្លឺពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) បានប្រាប់ថា៖ «ការបង្ហោះរូបភាពទាំងនោះក្នុងគោលបំណងគំរាមកំហែងដល់ជនរងគ្រោះ ឲ្យយកលុយមកសងចំនួន ៩០$»។ ចំណែកឯជនរងគ្រោះបានអះអាងថាខ្លួនមិនបានជំពាក់លុយ ក្រុមហ៊ុន Tiger Loan នោះទេ។

ជនរងគ្រោះបានបញ្ជាក់ថា៖ ការយករូបថតក្រុមគ្រួសាររបស់គាត់យកទៅបង្ហោះ ដោយចោទប្រកាន់បែបនេះ ជាការមូលបង្កាត់ បរិហារកេរ្តិ៍ជាសាធារណៈ ថែមទាំងចោទប្រកាន់ និងគំរាមកំហែងដល់ក្រុមគ្រួសាររបស់គាត់ យ៉ាងធ្ងន់ធ្ងរ និងសំណូមពរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ 


ឯកឧត្តមឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមមេត្តាជួយស្វែងរកករណីហ្វេសប៊ុក (កម្ចីប្រាក់រហ័ស ទាន់ចិត្ត) រួមនឹងបក្សពួក យកមកផ្តន្ទាទោសតាមច្បាប់ 

និងស្នើសុំដល់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា សូមមេត្តាត្រួតពិនិត្យមើលក្រុមហ៊ុនកម្ចីប្រាក់ Tiger Loan ផងទាន!! ដើម្បីកុំឲ្យក្រុមហ៊ុនកម្ចីប្រាក់តាមអនឡាញ (Online) ទាំងនេះធ្វើអ្វីៗតាមតែអំពើចិត្ត៕


យ៉ាងណាមិញខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីនាយកក្រុមហ៊ុន Tiger Loan បានទេព្រោះគ្មានលេខទូរស័ព្ទ!! 

ជុំវិញការផ្សាយខាងលើអ្នកសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីនាយកក្រុមហ៊ុន និងភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។

#ដោយតាខ្មៅ!!!!

ការិយាល័យនិពន្ធ☎️0967117744/017279124☎️










No comments