សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ណុប ផា អភិបាលរងទទួលបន្ទុកសាធារណការនិងដឹកជញ្ជូននៃខណ្ឌច្បារអំពៅដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពខណ្ឌចុះពិនិត្យផ្លូវលំនៅបណ្តោយផ្លូវ៣៦៩ដើម្បីជាប្រយោជន៍ជូនប្រជាជន!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នាព្រឹកថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២១ វេលាម៉ោង ៩និង៣០ នាទីក្រោមការចង្អុលបង្ហាញនិងយកចិត្តទុកដាក់ពីលោក ចេង មន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅដើម្បីទប់ស្កាត់និងជាប្រយោជន៍ជូបងប្អូនប្រជាពលរដ្ឋលោក ណុប ផា អភិបាលរងបានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌដោយមានការចូលរួមពីលោក លីវ វណ្ណថេង ចៅសង្កាត់និងក្រុមប្រឹក្សារសង្កាត់ព្រែកថ្មីចុះពិនិត្យផ្លូវលំមួយខ្សែនៅបណ្តោយផ្លូវ៣៦៩ស្ថិតក្នុងភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ណុប ផា អភិបាលរងមានប្រសាសន៍ប្រាប់អ្នក សារព័ត៌មានយើងអោយដឹងថាលោកឃើញប្រជាពលរដ្ឋមានការសាងសងរបងម្ខាងហើយដើម្បីទល់ស្កាត់កុំអោយមានរំលោបយកផ្លូវរដ្ឋលោកអភិបាលរងបានចុះពិនត្យនិងធ្វើការវាស់វែងផ្លូវលំរបស់រដ្ឋដែលមានទទឹង២ម៉ែតបណ្តោយជាង១០០ម៉ែតទល់ទន្លេរបានបោះជាបង្គោលឡាក់ដើម្បីជៀសវែងកសាងនិងផលប៉ះពាល់ដល់ផ្លូវរដ្ឋដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលទឹកទន្លេដើម្បីយកមកស្រោចដំណាំ។

លោក អភិបាលរង បានបញ្ជាក់ថាពាក់ព័ន្ធនឹងការចុះបោះបង្គោលផ្លូវលំមួយខ្សែនេះដែលនៅបណ្តោយផ្លូវ៣៦៩ដែលជារបស់រដ្ឋមានទទឹង២ម៉ែតនិងបណ្តោយជាង១០០ម៉ែតការចុះបង្គោលឡាក់ផ្លូវនេះដើម្បីទប់ស្កាត់និងជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។

លោក ណុប ផា អភិបាលរងបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌច្បារអំពៅទាំងមូលសូមមេត្តាចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នាហើយកុំធ្វើអ្វីដែលរំលោភសិទ្ធិអ្នកដទៃនិងជាដីរបស់រដ្ឋជៀសវែងនឹងការឈ្លោះប្រកែកហើយនឹងមានហានិភ័យទៅថ្ងៃក្រោយ។


#ដោយតាខ្មៅ!!!!!




No comments