សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ុន ចាន់ថា តំណាងលោកនួននីប្រធានសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចូលរួមចែកអំណោយមនុស្សធម៌ក្រោមអធិបតីភាព ព្រះបញ្ញាប៉ាក់ទិប៉ោ សួង សុឃឿន ព្រះគ្រូចៅអធិការវត្តសុវណ្ណមានជ័យ កំពូលភ្នំស្រង់ ហៅវត្តខ្នងបារាំងបាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ ចុះចែកជូន បងប្អូនប្រជាពលរដ្ឋចំនួន០៧គ្រួសារស្ថិតនៅភូមិត្រពាំងស្យា!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពង់ស្ពឺ៖នារសៀលថ្ងៃសុក្រ ១៣ រោច ខែមាឃ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា តំណាងលោកនួន នី ប្រធានសមាគមសារព័ត៌មានសុក្រឹតព្រមទាំងថ្នាក់ដឹកនាំសមាគមអញ្ជើញចូលរួមចែកអំណោយមនុស្សធម៌ក្រោមអធិបតីភាព ព្រះបញ្ញាប៉ាក់ទិប៉ោ សួង សុឃឿន  ព្រះគ្រូចៅអធិការវត្តសុវណ្ណមានជ័យ កំពូលភ្នំស្រង់ ហៅវត្តខ្នងបារាំងបាននាំយកទេយ្យទាន គ្រឿងឧបភោគ បរិភោគ ចុះចែកជូន បងប្អូនប្រជាពលរដ្ឋចំនួន០៧គ្រួសារកំពុងមានជីវភាពខ្វះខាតស្ថិតនៅភូមិត្រពាំងស្យា ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។


និងមានការចូលរួមពីសំណាក់លោក នូ ផាត មេភូមិត្រពាំងស្យានិងលោក សាក់ ម៉ាន់ ឣនុប្រធានភូមិ ព្រមទាំងកូនសិស្សកូនគុណទាំងប្រុសទាំងស្រីនិងលោកអាចារ្យផងដែរ៖អំណោយមនុស្សធម៌ដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៧ គ្រួសារ ដោយមានការផ្តួចផ្ដើមពីព្រះបញ្ញាប៉ាក់ទិបោ៉ សួង សុឃឿន  ព្រះគ្រូចៅអធិការវត្តសុវណ្ណមានជ័យ កំពូលភ្នំស្រង់ ហៅវត្តខ្នងបារាំងក្នុងមួយគ្រួសារទទួលបានរួមមាន៖អង្ករ២៥គីឡូក្រាម -មី១កេស-ទឹកស៊ីអុីវ១យួរ- ទឹកត្រី១យួរ- ប៊ីចេង២កញ្ចប់ និងថវិការ១០ម៉ឺនរៀល។

នាឱកាសនោះដែរ ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកា ប្រទេសកម្ពុជាយើងរីកចម្រើន សំបូរ សប្បាយ អភិវឌ្ឍលើគ្រប់វិស័យ មានទាំង ផ្លូវថ្នល់ សាលារៀន វត្តអារ៉ាម មន្ទីរពេទ្យ ស្ពានអាកាស ព្រលានយន្តហោះ កំពង់ផែរ គ្រប់ទីកន្លែង មានសុខសន្តិភាពដោយសារមានការដឹកនាំពី សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាពិសេសក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមបងប្អូនញាតិញោមទាំងអស់ត្រូវជឿជាក់លើថ្នាក់ដឹកនាំយើង ទើបមានការចែក រំលែក កាត់បន្ថយភាពខ្វះខាត ទោះបីអំណោយនេះតិចក្តី តែក៏អាចជួយកាត់បន្ថយក្នុងរយៈពេលខ្លីដល់ញាតិញោមផងដែរ សូមអោយញាតិញោមចេះថែទាំសុខភាព ចេះស្រលាញ់គ្នា ជួយគ្នា ក្នុងនាមជាកូនខ្មែរ ។

ឆ្លៀតក្នុងឱកាសដែរ លោក នូ ផាត មេភូមិត្រពាំងស្យា បានមានប្រសាសន៍ថា សូមថ្លែងអំណរគុណដល់ឯកឧត្តមលោកជំទាវបងប្អូនសប្បុរសជនដែលមកពីរាជធានីភ្នំពេញ បាននាំយកអំណោយមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងខ្យានេះហើយលោកមេភូមិបានបន្តថានៅចំនួន ១២ គ្រួសារទៀតដែលជាគ្រួសារមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹកនិងបានអំពាវនាវសំណូមពរដល់ព្រះបញ្ញាប៉ាក់ទិប៉ោ សួង សុឃឿន  ព្រះគ្រូចៅអធិការវត្តសុវណ្ណមានជ័យ កំពូលភ្នំស្រង់ ហៅវត្តខ្នងបារាំងសូមជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិត្រពាំងស្យាចំនួន ១២គ្រួសារបន្តទៀតផងព្រោះពួកគាត់មានជីវភាពខ្វះខាតពិតប្រាកដមែននិងបានជូនពរទៅដល់ព្រះគ្រូចៅអធិការនិងបងប្អូនសប្បុរសជនសម្រស់ធម៌ទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងក្រុមគ្រួសារ។

ដោយមានការសំណូមពរពីលោកមេភូមិត្រពាំងខ្យាដើម្បីរកជំនួយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១២ គ្រួសារ ព្រះបញ្ញាប៉ាក់ទិប៉ោ សួង សុឃឿន  ព្រះគ្រូចៅអធិការវត្តសុវណ្ណមានជ័យ កំពូលភ្នំស្រង់ ហៅវត្តខ្នងបារាំង សូមអំពាវនាវស្វែងរកជំនួយសប្បុរជននិងសប្បុរធម៌ក្នុងនៅក្រៅប្រទេស ជួយផ្ដល់ជាគ្រឿងបរិភោគនិងឧបភោគនិងជំនួយផ្សេងៗឫជាថវិកាក៏បានដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋចំនួន១២ គ្រួសារដែលរស់នៅក្នុងភូមិត្រពាំងស្យា  ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺបន្តទៀតព្រះចៅអធិការវត្តមានសង្ឃដីកាបន្តថាខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ ពេលដែលខ្មែរមានទុក្ខ ខ្មែរចេះជួយគ្នាទៅវិញទៅមក ខ្មែរត្រូវយកអាសារគ្នាក្នុងគ្រាលំបាក។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋចំនួន០៧គ្រួសារក៏បានលើកម្រាមដៃដប់សំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះព្រះគ្រូចៅអធិការ វត្តសុវណ្ណមានជ័យ កំពូលភ្នំស្រង់ ហៅវត្តខ្នងបារាំងនិងបងប្អូនកូនសិស្សកូនគុណទាំងអស់ ដែលបាននាំអំណោយសប្បុរសជនចែកជូនពួកគាត់កំពុងតែមានភាពខ្វះខាត សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាឡើយ។



No comments