សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋនិងមហាជនជាច្រើនសំណូមពរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោកឧត្តមទោ ឈឿន សុចិត្ត ស្នងការខេត្តមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់និងអាបោ៉ងដ៏ធំដុះស្លែរជ្រោកក្រោមផ្លាកយីហោ(ហ្គ្រេនដ្រាយហ្គនរីសត)ស្ថិតក្នុងភូមិជ្រៃធំផង!!!វគ្គ2A

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្ដាល៖ ចេញផ្សាយថ្ងៃទី១៦.១១.២០២១ទីតាំងបើកលេងល្បែងស៊ីសងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំដុះស្លែរមួយកន្លែង ស្ថិតនៅ ភូមិជ្រៃធំ ឃំុសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ទីតាំងសង្វៀនមាន់មួយកន្លែងនេះជ្រោកក្រោមផ្លាកយីហោ (ហ្គ្រេនដ្រាយហ្គនរីសត)កំពុងបើកទទួលភ្ញៀវអ្នកញៀនល្បែងគ្រប់វណ្ណៈកំពុងដំណើរបើកលេងយ៉ាងរលូនបែបជាអាជ្ញារធរមូលដ្ឋានមិនអើតពើហើយគ្មានវិធានការចុះបង្ក្រាបប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងអស់សង្ឃឹមនិងទំនុកចិត្តលើសមត្ថកិច្ចក្នុងមូលដ្ឋានពាក់ពន្ធ័ហើយ!!!ប្រជាពលរដ្ឋដាក់កាសង្ស័យអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានប្រហែលជាទទួលលាភសក្ការៈហើយមើលទៅបានជាមិនចុះបង្ក្រាបនៅតែបណ្តែតបណ្ដោយឲ្យមានការជួបជុំលេងល្បែងស៊ីសងស៊ីសាច់ហុតឈាមគ្នាដោយសារការភ្នាល់ល្បែង!!!

ប្រជាពលរដ្ឋនិងមហាជនកំពុងងើយឆ្ងល់ហេតុអ្វីល្បែងសុីសង (សង្វៀនជល់មាន់និងអាប៉ោង)ដ៏ធំដុះស្លែរខុសច្បាប់ខាងលើនេះបើកបានបន្តយ៉ាងរលូនដដែលក្រោយពីអ្នកសារព័ត៌មានក្នុងស្រុកធ្វើការចុះផ្សាយជាច្រើនអង្គភាពហាក់បីដូចជាមិនរសើបសោះរឺមានអ្វីបិទបាំងពីក្រោយសង្វៀនជល់មាន់មួយកន្លែងនេះ។

បើតាមការណ៍អោយដឹងពីប្រជាពលរដ្ឋប្រកបមុខរបររកសុីនៅជិតកន្លែងសង្វៀនជល់មាន់បានលួចខ្សឹបប្រាប់អង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ)ឲ្យដឹងថាទីតាំងសង្វៀនមាន់មួយកន្លែងនេះបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនជាតិខ្មែរចូលទៅលេងល្បែងសុីសង យ៉ាងគគ្រឹកគគ្រេងចេញចូលទៅលេងជាប្រចាំ។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងទីណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានហើយទីនោះ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះតែម្តង។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងរិះគន់ចំៗចំពោះលោក សុឹម ឃាង អធិការស្រុកកោះធំអសមត្ថកិច្ចភាពក្នុងដឹកនាំកម្លាំងក្នុងមូលដ្ឋានចុះដើរល្បាតនិងបង្ក្រាបទីតាំងល្បែងសុីសងដែលកំពុងរីកដូចផ្សិតក្នុងមូលដ្ឋានដែនរបស់ខ្លួនបែរជាគ្មានវិធានការចុះបង្ក្រាបសោះ!!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់និងដាក់សង្ស័យចំៗថាអាជ្ញាធរដ្ឋានអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងសងរឺមានឃុបឃិតនិងបើកភ្លើងខៀវ។

ប្រជាពលរដ្ឋជាច្រើនសង្ឃឹមថា លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំនិងមានវិធានចុះបង្ក្រាបទីតាំងល្បែងសុីសង (សង្វៀនជល់មាន់និងអាប៉ោង)ដ៏ធំដុះស្លែរមួយកន្លែងនេះបានជាក់មិនខាន!!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់និងដាក់សង្ស័យថាលោកអភិបាលស្រុកមានការឃុបឃិតគ្នានិងបទល្មើសល្បែងស៊ីសងរឺបើកភ្លើងខៀវ!!

ប្រជាពលរដ្ឋនិងមហាជនស្នើរសុំ៖លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលសុំមេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យមើលទីតាំងសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងនេះផងដើម្បីចូលរួមចំណែកការទប់ស្កាត់ការលេងល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងដើម្បីចូលរួមទប់ស្កាត់នឹងការរីករាលដាលពីជំងឺ covid 19!!!

ប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមថាឯកឧត្តមស្នងការខេត្តកណ្តាលនិងវិធានការចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះបានជាក់ជាមិនខាន!!មិនអោយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននិងមហាជនរិះគន់ចំពោះលោកទេ¡!

បងប្អូនប្រជាពរដ្ឋនិងមហាជនស្នើរសុំឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាលមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងចុះធ្វើការបង្ក្រាបដើម្បីចូលរួមទប់ស្កាត់និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារ!!ប្រជាពលរដ្ឋក៏ដូចជាមហាជនសង្ឃឹមថាទីតាំងល្បែងសុីសង(សង្វៀនជល់មាន់និងអាប៉ោង)ដល់ធំដុះស្លែមួយកន្លែងនេះនិងបង្ក្រាបបានក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តកណ្តាល បានជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាព។

បងប្អូនប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិគួរតែចាត់មន្ត្រីជំនាញចុះពិនិត្យមើលទីតាំងល្បែងស៊ីសងមួយកន្លែងនេះនឹងធ្វើការបង្ក្រាបផងដើម្បីចូលរួមទប់ស្កាត់និងជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ។

ជាពិសេសប្រជាពលរដ្ឋនិងមហាជនសូមណូមពរដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជានិច្ចការបងប្អូនប្រជាពលរដ្ឋតែងឃើញថាសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតែងតែដាស់តឿនដល់មន្ត្រីនៅក្នុងមូលដ្ឋានក៏ដូចជាមន្ត្រីអាជ្ញាធរខេត្តគួរតែមានវិធានការតឹងរឹងនិងការចុះបង្ក្រាបរាប់បទល្មើសល្បែងស៊ីសងដោយខុសច្បាប់និងជាសេវាដែលកៀកកាយបំផុតរបស់ប្រជាពលរដ្ឋ។

បងប្អូនប្រជាពលរដ្ឋសង្ឃឹមថាមន្ត្រីមូលដ្ឋានដូចជាមន្ត្រីថ្នាក់ខេត្តនិងចុះបង្ក្រាបទីតាំងល្បែងសង្វៀនជល់មាន់មួយកន្លែងនេះបានជាក់ជាមិនខានដើម្បីគោរពតាមការផ្កើនរំលឹកអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។#ដោយតាខ្មៅ!

ការិយាល័យនិពន្ធទំនាក់ទំនងតាម📳

0967117744/017279124




No comments