អង្គភាពសារព័ត៌មានគេហទំព័រ(រស្មីក្រុងតាខ្មៅ)សូមថ្លែងអំណរគុណចំពោះផេកផ្លូវការប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដោយបានឆ្លើតតបចេញសេចក្តីបំភ្លឺកុំឲ្យមានការភាន់ច្រឡំពីសំណាក់អ្នកសារព័ត៌មានបន្តទៀត!!!
ខេត្តកណ្តាល៖ចេញផ្សាយនៅថ្ងៃទី១៧.១១.២០២១ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជនមេត្តាជ្រាបថា គេហទំព័រសារព័ត៌មាន (រស្មីក្រុងតាខ្មៅ) បានចុះផ្សាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានខ្លឹមសាថា «ពិតជាខ្លាំងមែន !! ទីតាំងល្បែងស៊ីសងដុះស្លែខុសច្បាប់មួយកន្លែង ក្នុងភូមិជ្រៃធំ លោក ស៊ីម ឃាង អធិការស្រុកកោះធំ អសមត្ថភាពក្នុងការចុះបង្រ្កាបប្រជាពលរដ្ឋស្នើសុំលោកស្នងការនគរបាលខេត្តកណ្តាល មានវិធានការចុះបង្រ្កាបផង!! ជៀសវាង??»។
ក្រោយពីទទួលបានព័ត៌មានខាងលេីរួច ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យ លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ ស្រាវជ្រាវករណីខាងលើ។
ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោកអធិការបានបញ្ជាកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ចុះធ្វេីការស្រាវជ្រាវ នៅទីតាំងលេងល្បែងស៊ីសង(ហ្គេមបាញ់ត្រី) ខាងលេីពិនិត្យឃេីញថា ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលេី គឺជារបស់ក្រុមហ៊ុនកាស៊ីណូ ស្ថិតក្នុងបរិវេណដី របស់កាស៊ីណូហ្រ្គេនដ្រាហ្គនរីសត (Grand Dragon Resort ) ដែលមានអាជ្ញាប័ណ្ណស្របច្បាប់ ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
អាស្រ័យហតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាប និងកុំមានការភាន់ច្រលំ៕
អង្គភាពសារព័ត៌មានគេហទំព័រ(រស្មីក្រុងតាខ្មៅ)សូមក្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនៃស្នងការដ្ឋានខេត្តកណ្តាលដែលបានយកចិត្តទុកដាក់លើបញ្ហាបទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានក្រោយពីមានការចុះផ្សាយជាបន្តបន្ទាប់របស់អង្គភាពអ្នកសារព័ត៌មានជាច្រើនដែលបានចុះផ្សាយរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់ក្នុងមូលដ្ឋាន។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាលក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តឯកឧត្តមស្នងការតែងតែយកចិត្តទុកដឹកនាំកម្លាំងនិងបញ្ជាកម្លាំងផ្ទាល់ដើម្បីចុះស្រាវជ្រាវស៊ើបអង្កេតរាល់ការបើប្រព្រឹត្តល្បែងស៊ីសងនិងបទល្មើសណាដែលខុសច្បាប់ដើម្បីធ្វើការចុះបង្ក្រាបទាន់ពេលវេលាជូនសុវត្ថិភាពបងប្អូនសាធារណៈជននិងបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមិនឱ្យខកចិត្ត។
ជាពិសេសបងប្អូនប្រជាពលរដ្ឋនិងមហាជនតែងតែគាំទ្រនិងតែសសើររាល់ចំណាត់ការរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលរាល់បញ្ហាបងប្អូនប្រជាពលរដ្ឋចូលខមិនក្នុងផេកផ្លូវការរបស់ស្នងការខេត្តកណ្តាល!!រឺសារព័ត៌មានក្នុងប្រទេសចុះផ្សាយបងប្អូនប្រជាពលរដ្ឋតែងឃើញថាឯកឧត្តមស្នងការតែងតែបញ្ជារកម្លាំងដោយផ្ទាល់ដើម្បីចុះធ្វើការបង្ក្រាបរាល់ល្បែងល្បែងសុីសងខុសច្បាប់ទាំងឡាយណាដែលធ្វើអោយបាត់បង់និងប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ!!នឹងធ្វើការបកស្រាយបំភ្លឺភ្លាមៗជូនសាធារណជននៅក្នុងស្រុកកុំអោយមានការភាន់ច្រឡំ។។
No comments