សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ស្ត្រីម្នាក់ត្រូវបានកម្លាំងប៉ុស្តិ៍ស្វាយរលំឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរនៅសាធាតុញៀនខុសច្បាប់បញ្ចូលខ្លួនមកអធិការក្រុងតាខ្មៅ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ដោយគោរពបទបញ្ជាយ៉ាងមាំងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្តាលដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថាមានករណីជួញដូរគ្រឿងញៀនលោកអធិការក្រុងតាខ្មៅបានចាត់កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរលំដឹកនាំលោកវរសេនីយ៍ត្រី ហាក់ សុធិន មេប៉ុស្តិ៍ស្វាយរលំចុះស្រាវជ្រាវនិងឃាត់ខ្លួនស្ត្រីម្នាក់ហ្នឹងសារធាតុញៀនមួយចំនួននៅនឹងកន្លែងកើតហេតុ ហេតុការណ៍នេះនៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៤វេលាម៉ោង១០និង០០នាទីនៅចំណុចផ្ទះជួលភូមិលេខ០២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

សមត្ថកិច្ចជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរលំឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់៖មានឈ្មោះ សោម ណាលីន ភេទស្រីអាយុ៣១ឆ្ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិលេខ០២ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)!!

វត្ថុតាងចាប់យករួមមាន៖១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២៥កញ្ចប់ មធ្យម០១កញ្ចប់- 

២-ទូរស័ព្ទដៃម៉ាកVIVOពណ៏ទឹកសមុទ្រចំនួន០១គ្រឿង!!

ហេតុការណ៍មុនពេលកើតហេតុមានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំថានៅចំណុចផ្ទះជួលភូមិលេខ០២សង្កាត់ស្វាយរលំមានករណីជួញដូរថ្នាំញៀន។

ក្រោយពេលទទួលដំណឹងពីប្រជាពលរដ្ឋល្អភ្លាមដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក យី វណ្ណដា អធិការក្រុងតាខ្មៅលោកមេប៉ុស្តិ៍បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុក៍បានឃើញជនសង្ស័យកំពង់អង្គុយផឹកស្រានៅលើគ្រែជាមួយមិត្តភ័ក្តនៅមុខផ្ទះជួល។

កម្លាំជំនាញបានធ្វើកាឆែកឆេររកឃើញម្សៅក្រាមពណ៌ សថ្លាសង្ស័យជាសារធាតុញៀននៅក្នុងកូនកាបូបលាក់ទុកនៅក្រោមភ្លៅចំនួន២៥កញ្ចប់។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាថ្នាំញៀនចំនួន២៥កញ្ចប់ដែលសមត្ថកិច្ចរកឃើញនោះជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះខលតារយះទូរស័ព្ទយកមកទំលាក់ទុកឲ្យនៅម្តុំរង្វង់មូលព្រែកសំរោង

ក្នុងតំលៃ៣០០-០០០រៀល(សាមសិបម៉ឺនរៀល)ពិតប្រាកដមែនដើម្បីយកមកលក់បន្ត។

ហើយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនធ្លាប់បានទិញថ្នាំញៀនពីមនុស្សប្រុសម្នាក់នោះបានចំនួនប្រហែល១០ដងហើយដោយទិញម្តងពី២០០-០០០៛ទៅ៣០០-០០០៛។

ជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី។

រាយការណ៍ដោយ៖លោក សៅ ដារ៉ា ប្រធានព័ត៌មានប្រចាំខេត្តកណ្ដាល!!!



No comments