សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បាត់ម៉ូតូទៀតហើយក្នុងសង្កាត់ព្រែកថ្មីក្រោមការដឹកនាំលោក ម៉ៅ សុីវន មេប៉ុស្តិ៍សង្កាត់ព្រែកថ្មីនិងលោក ទ្រី គឹមសុង អនុប៉ុស្តិ៍តើពលរដ្ឋរំពឹងអ្វីទៀតបើភាពអសកម្មនៅក្នុងមូលដ្ឋានមានច្រើនជាហូរហែរ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២៣.០១.២០២៣ ពលរដ្ឋក្នុងមូលដ្ឋានរស់នៅសង្កាត់ព្រែកថ្មីជាច្រើនកំពុងតែត្អូញត្អែលរាល់ភាពអសកម្មរបស់លោក ម៉ៅ សុីវន និងលោក ទ្រី គឹមសុង អនុប៉ុស្តិ៍ សង្កាត់ព្រែកថ្មីថាល្បែងស៊ីសងជល់មាន់និងល្បែងផ្សេងៗកំពុងតែរីកដោះដាល់ដូចផ្សិតខណៈដែលលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍ពីរូបនេះមិនសកម្មក្នុងការងារចុះបង្ក្រាប។

អង្គភាព{រស្មីក្រុងតាខ្មៅ}ទទួលដំណឹងពីប្រជាពលរដ្ឋល្អម្នាក់បានដឹងថា៖នៅវេលាម៉ោង ០៧និង៣០នាទីយប់ត្រូវនិងថ្ងៃទី២២ខែមករាឆ្នាំ២០២៣ នៅចំណុចក្បែរការរាស់សាំងppt ចំពុះក្អែកមានករណីបាត់ម៉ូតូមួយគ្រឿងដោយហេតុចោរកាច់កម៉ូតូបានសម្រេចនៅចំណុចភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ម៉ូតូ១គ្រឿងដែលចោរលួចម៉ាក់ហុងដាឌ្រីមមានស្លាកលេខភ្នំពេញ៖1JQ-3724 ពណ៍ខ្មៅ សេរីឆ្នាំ២០២២ បើកបរដោយស្ត្រីម្នាក់ឈ្មោះ សឹម លីនណា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅមូលកើតហេតុខាងលើ ។

បែបនេះហើយពលរដ្ឋក្នុងមូលដ្ឋានបានលើកឡើងថាដោយសារតែល្បែងស៊ីសងរីកដូចផ្សិតនៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីក្រោមការដឹកនាំអសកម្មរបស់លោក ម៉ៅ សុវន មេប៉ុស្តិ៍សង្កាត់ព្រែកថ្មីនិង លោក ទ្រី គឹមសុង អនុប៉ុស្តិ៍ ពីររូប នេះទើបអំពើចោលកម្មផ្សេងៗមានច្រើនជាហូរហែរដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-លួចគោសផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើមដោយសារថាល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសយ៉ាងធំធេងក្នុងមូលដ្ឋាន ដូចពាក្យចាស់ពោលថា{សេះដាច់យកសេះតាម}ពេលលេងល្បែងឈ្នះទៅទិញរបស់ ពេលលេងល្បែងចាញ់អស់ លក់របស់មកលេងល្បែង ពេលដែលលក់របស់លក់អស់ មិនមានអីលេងទៀតមានតែចេញប្រកបមុខរបរលួចឆក់ប្លន់ដើម្បីយកលុយមកសងសំណាងបន្តទៀត។

ទង្វើបែបនេះហើយធ្វើឱ្យពលរដ្ឋជាច្រើនរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីមិនពេញចិត្តរាល់ភាពអសកម្មលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍ពីរូបនេះទើបអំពើចោរកម្មលួច-ឆក់-ប្លន់-នៅក្នុងមូលដ្ឋានមានជាហូរហែដោយសារតែមិនមានការយកចិត្តទុកដាក់ដឹកនាំកម្លាំងចុះបង្ក្រាបឬទប់ស្កាត់ល្បែងសុីសងនៅក្នុងមូលដ្ឋានទើបពលរដ្ឋក្នុងមូលដ្ឋានរងទឹកភ្នែកឥតឈប់ឈរ។

ពលរដ្ឋនៅក្នុងមូលដ្ឋានជាច្រើនសំណូមពរទៅលោក ម៉ៅ សឿត អធិការខណ្ឌច្បាស់អំពៅមេត្តាជួយពិនិត្យដល់ដុះក្លែលលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍ពីរូបនេះផងកំពុងតែអសកម្មក្នុងការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបល្បែងសុីសងនៅក្នុងមូលដ្ឋានកំពុងតែរីកដុះដាល ទើបអំពើចោរកម្មផ្សេងៗមានជាហូរហែរហើយនៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីនៃខណ្ឌច្បារអំពៅធ្វើឱ្យពួកគាត់មានការភិតភ័យជាខ្លាំងគណៈពេលដែលពួកគាត់ធ្វើដំណើរទៅដងផ្លូវឬប្រកបអាជីវកម្មបេះផ្កាកន្លងមកក្នុងសង្កាត់ព្រែកថ្មីមានករណីបាត់ម៉ូតូជាច្រើនគ្រឿងនិងករណីកាប់ចាក់ឆក់ប្លន់មានច្រើនជាហូរហែរ។

ជាពិសេសពលរដ្ឋសំណូមពរ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ មេត្តាជួយដុះក្អែរលោកមេប៉ុស្តិ៍និងអនុប៉ុស្តិ៍សង្កាត់ព្រែកថ្មីពីររូបនេះផងកំពុងតែខ្ជិលច្រអូសនិងអសកម្មភាពក្នុងការដឹកនាំកម្លាំងរបស់ខ្លួនចុះបង្ក្រាបល្បែងសង។

ពលរដ្ឋតែងឃើញថាឯកឧត្តមទាំងពី មមាញឹកក្នុងការយកចិត្តទុកដាក់រាល់បញ្ហារបស់ពលរដ្ឋក្នងមូលដា្ឋនមិនថាពេលយប់រឺពេលថ្ងៃឯកឧត្តមតែងតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងនិងធ្វើការបង្ក្រាបរាល់បទល្មើសទាំងឡាយណាដែលខុសច្បាប់ដូចជាល្បែងស៊ីសងមិនមែនច្បាប់អនុញ្ញាតឬកំពុងបង្កឲ្យហានិភ័យនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានអំពើចោរកម្មផ្សេងៗដូចជាចោរឆក់-ចោរលួច-ចោរប្លន់- គាស់ផ្ទះហិង្សាគ្រួសារជាដើម។

សូមបញ្ជាក់ថា៖អង្គភាព{រស្មីក្រុងតាខ្មៅ}រិះគន់ក្នុងន័យស្ថាបនាមិនមែនរិះគន់ជាន់ជន្លិចនោះទេ។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124















No comments