សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងលួចលេងជល់មាន់ចំណុភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មីកំពុងបើកដំណើយ៉ាងរលូនដោយមិនរំខានដល់លោកម៉ៅ សុីវ៉ន មេប៉ុស្តិ៍ព្រែកថ្មី!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២១.០១.២០២៣ ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីឲ្យដឹងថាមានទីតាំងលួចលាក់ល្បែងសុីសងជល់មាន់ដុះស្លែរមួយកន្លែងចំណុចភូមិព្រែកថ្មី១សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញភ្លាមៗអង្គភាព{រស្មីក្រុងតាខ្មៅ}សហការជាមួយអង្គភាពខ្លាមាស tv online ចុះទៅដល់ទីតាំងជាក់ស្ដែងនៅវេលាម៉ោង០៤និង១៩នាទីល្ងាច ឃើញថាមានការលេងបើកល្បែងស៊ីសងពិតប្រាកដមែនតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក៏បានផ្ដិតរូបភាពដោយសារតែអ្នកលេងល្បែងទីតាំងមួយកន្លែងនោះមានអ្នកឲ្យការទើបធ្វើឲ្យក្រុមអ្នកលេងល្បែងទាំងនោះដឹងខ្លួនជាមុនទើបអ្នកសារព័ត៌មានចុះទៅផ្តិតរូបភាពចុះផ្សាយជូនដល់អាជ្ញាធរសង្កាត់ព្រែកថ្មីនិងខណ្ឌច្បារអំពៅមានវិធានការចុះពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងក្នុងសង្កាត់ព្រែកថ្មីកំពុងតែរីកដូចផ្សិតមានជិត10 ទីតាំងសម្រាប់លួចលាក់លេងល្បែងជល់មាន់និងបង្កប់អាប៉ោង។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលួចខ្សឹបប្រាប់អង្គភាព{រស្មីក្រុងតាខ្មៅ}ដឹងថានៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ត្រូវនិងថ្ងៃទី ២១ ខែមករា ២០២៣ នេះទីតាំងមួយកន្លែងនេះឃើញសមត្ថកិច្ចប៉ុស្តិ៍សង្កាត់ព្រែកថ្មីចុះទៅដែរតែចាប់បានមាន់មួយដើម្បីធ្វើកំណត់ហេតុរាយការណ៍ជូនដល់លោកអធិការខណ្ឌច្បារអំពៅដើម្បីធ្វើកំណត់ហេតុជាលេសដោះសារដោះបន្ទុកនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថាកន្លងមកអង្គភាព{រស្មីក្រុងតាខ្មៅ}យើងព្យាយាមរាយការណ៍ជូនលោក ម៉ៅ ស៊ីវន មេប៉ុស្តិ៍ព្រែកថ្មី និងលោក ទ្រី គឹមសុង អនុប៉ុស្តិ៍រឿយៗពាក់ព័ន្ធនឹងល្បែងស៊ីសងនៅក្នុងមូលដ្ឋានតែលោកមេប៉ុស្តិ៍អនុប៉ុស្តិ២នាក់នេះហាក់បីដូចជាព្រងើយកន្តើយក្នុងការបង្ក្រាបទីតាំងល្បែងសុីសងលួចលាក់នៅក្នុងមូលដ្ឋានរបស់ខ្លួនទៅវិញប្រជាពលរដ្ឋកំពុងតែដាក់ការសង្ស័យទៅលើលោកមេប៉ុស្តិ៍និងអនុប៉ស្តិ៍ពីរនាក់នេះប្រហែលជាទទួលបានលាភសក្ការៈហើយមើលទៅពីម្ចាស់ទីតាំងល្បែងពីល្បែងសុីសងទាំងនោះទើបមិនហ៊ានបង្ក្រាបខ្លាចដាច់ឆ្នាំងបាយ។

ក្រោយពីអង្គភាពយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានលួចលាក់បើកលេងល្បែងស៊ីសងជល់មាន់ជាច្រើនកន្លែងក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មីដើម្បីចូលរួមរំលែកទុក្ខលំបាកប្រជាពលរដ្ឋនិងសុវត្ថិភាពក្នុងមូលដ្ឋានអង្គភាពយើងព្យាយាមចុះផ្ដិតរូបភាពទីតាំងជាច្រើនកន្លែងដើម្បីធ្វើការចុះផ្សាយជូនដល់អាជ្ញាធរសង្កាត់ព្រែកថ្មី ជាពិសេសអាជ្ញាធរពាក់ព័ន្ធខណ្ឌច្បារអំពៅក្រោមការដឹកនាំរបស់លោក ម៉ៅ សឿត អធិការខណ្ឌសង្ឃឹមថាល្បែងពីសងក្នុងសង្កាត់ព្រែកថ្មីមិនមានការលួចលាក់លេងជាបន្តទៀត។

ក្រោយពីអង្គភាពយើងចុះផ្សាយជារឿយៗមកហើយដើម្បីសម្រួលទុក្ខលំបាកនិងសុវត្ថិភាពក្នុងមូលដ្ឋាននិងចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗ។ដូចជាចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើមនិងចូលរួមចំណែកគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបង្ក្រាប់ល្បែងស៊ីសងណាដែលខុសច្បាប់និងបង្ករបទល្មើសក្នុងមូលដ្ឋាន។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាអាជ្ញាធរសង្កាត់ព្រែកថ្មីនិងខិតខំបញ្ចេញសមត្ថភាពដឹកកម្លាំងរបស់ខ្លួនចុះពិនិត្យរាល់សកម្មភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនិងសន្តិសុខនៅពេលយប់ព្រលប់។

ពលរដ្ឋសំណូមពរ ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការរាជធានីភ្នំពេញ ពលរដ្ឋតែងឃើញថាឯកឧត្តមទាំងពី មមាញឹកក្នុងការយកចិត្តទុកដាក់រាល់បញ្ហារបស់ពលរដ្ឋក្នងមូលដា្ឋនមិនថាពេលយប់រឺពេលថ្ងៃឯកឧត្តមតែងតែចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងនិងធ្វើការបង្ក្រាបរាល់បទល្មើសទាំងឡាយណាដែលខុសច្បាប់ដូចជាល្បែងស៊ីសងមិនមែនច្បាប់អនុញ្ញាតឬកំពុងបង្កឲ្យហានិភ័យនិងបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានអំពើចោរកម្មផ្សេងៗដូចជាចោរឆក់-ចោរលួច-ចោរប្លន់- គាស់ផ្ទះហិង្សាគ្រួសារជាដើម។

ដើម្បីអស់ក្តីរង្វល់និងភាពជឿជាក់របស់ពលរដ្ឋឯកឧត្តមទាំងពីរតែងតែបញ្ជាកម្លាំងជំនាញចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ដូចភ្លៀងរលឹមពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសង២កន្លែងនេះឯកឧត្តមទាំងពីរនិងបង្ក្រាបបានជាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់។

សូមបញ្ជាក់ថា៖អង្គភាព{រស្មីក្រុងតាខ្មៅ}រិះគន់ក្នុងន័យស្ថាបនាមិនមែនរិះគន់ជាន់ជន្លិចនោះទេ។

អង្គភាពរព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។

ការិយាល័យនិពន្ធ៖0967117744/017279124





No comments