សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពលរដ្ឋនិងមហាជនធ្វើដំណើរឆ្លងកាត់ផ្លូវបេតុង១ខ្សែនេះកំពុងតែរិះគន់យ៉ាងខ្លាំងថាទឹកដក់.កង្វក់ មួយកន្លែងបែរជាអាជ្ញាធរក្រុងប៉ោយប៉ែតមិនយកចិត្តទុកដាក់ក្នុងកែលម្អ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ក្រុងប៉ោយប៉ែត៖ផ្សាយចេញថ្ងៃទី២៥.០១.២០២៣ ពលរដ្ឋជាច្រើននៅក្នុងភូមិប៉ោយប៉ែតកំពុងតែរិះគន់ទៅលើអាជ្ញាធរសង្កាត់អូជ្រៅយ៉ាងខ្លាំងខណៈតែពួកគាត់ឆ្លងកាត់ផ្លូវបេតុងមួយខ្សែនេះម្ដងៗធ្វើឲ្យគាត់មានការបំពេញចិត្តថា ទឹកដក ភួកជាំកខ្វក់ ដករ៉ាំរ៉ៃដូចខួបប្រាំងខួបវស្សាបែរជាអាជ្ញាធរនៅក្នុងមូលដ្ឋានហាក់បីដូចជាព្រងើយកន្តើយមិនយកចិត្តទុកដាក់ក្នុងការថែរក្សាបរិស្ថាននិងផ្លូវបេតុងមួយនេះឲ្យបានល្អឬគិតថាមិនផលប៉ះពាល់ដល់ផាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នេះយោងតាមការផ្តល់ព័ត៌មាន ពីប្រជាពលរដ្ឋ បានប្រាប់ បណ្តាលសារព័ត៌មាន{រស្មីក្រុងតាខ្មៅ}អោយដឹងថាទឹកដក់.កង្វក់ មួយកន្លែង លើផ្លូវបេតុង ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានសភាព គគ្រិច ស្មោគគ្រោគ ដែលជាទឹក កាកសំណល់ ពីបង្គន់អនាយម័យ ដែលបានបង្ហូរចេញពីផ្ទះប្រជាពលរដ្ឋចំនួន ២គ្រួសារ ពីការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាបន្ទប់ជួល បង្ហូរ ទម្លាក់លើផ្លូវបេតុង ខាងលើនេះ ។ 

ទឹកកង្វក់ខាងលើ សាយខ្លិនភាយ ធ្វើឱ្យប៉ះពាល់ សុខមាភាព និង ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ ទូទាំងភូមិ មានការពិបាកខ្លាំង ដោយរអិល និងមានក្លិនឆ្អេះឆ្អាបស្អុយ ពិបាកក្នុងការរស់នៅខ្លាំង ។

គួរបញ្ជាក់ផងដែរ ម្ចាស់អាជីវកម្ម ដែលរស់នៅក្នុងភូមិសាស្ត្រខាងលើនេះ មានការបង្ហូរទឹកកង្វក់ គឺ អស់រយៈកាលជាច្រើនខែកន្លងមក ហើយកុំទាន់ឃើញមានអាជ្ញាធរពាក់ព័ន្ធណាម្នាក់ហ៊ានចេញមុខចុះមកធ្វើ ការហាមនោះទេឬក៏ម្ចាស់អាជីវកម្មពីគ្រួសារនេះមានរិទ្ធិអំណាចបារមីខ្លាំងជាងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានទើបមិនមានការទប់ស្កាត់អ្វីទាល់តែបន្តិចសោះ។

ជុំវិញបញ្ហាទឹកដក់កខ្វក់គគ្រេចប្រជាពលរដ្ឋសង្ឃឹមថា លោក វ៉ា ជឹមណារ៉េត ទើបមកកាន់តំណែងជាចៅសង្កាត់អូរជ្រៅ និងដឹកនាំគណៈបញ្ជាការឯកភាពសង្កាត់ចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីមានវិធានការចំពោះអាជីវកម្មពីគ្រួសារនេះនិងមានដំណោះស្រាយបញ្ជៀសទឹកកខ្វក់គគ្រិចមានក្លិនភាយស្អុយធ្វើឲ្យប៉ះពាល់សុខមាភាពធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន។

ពលរដ្ឋលើកឡើងថា៖លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត គួរតែយកចិត្តទុកដាក់បន្តិចក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធភូមិនិងឃុំៗរបស់ខ្លួនឲ្យមានសោភ័ណ្ឌភាពស្អាតស្រស់បំព្រងមិនមានទឹកដកភុកគគ្រិចស្អុយឆេះស្អាបនោះទេ។

សង្ឃឹមថាលោកអភិបាលក្រុងនិងយកចិត្តទុកដាក់ក្នុងចង្អុលបង្ហាញទៅដល់មន្ត្រីក្រោមឱវាទក្នុងការចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការកែលម្អឲ្យមានសោភ័ណភាពល្អប្រសើរឡើងវិញ។ជៀសវាងពលរដ្ឋក្នុងមូលដ្ឋានរិះគន់ថាអាជ្ញាធរមិនយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួន។

#ដោយលោក សៅ កុសល ហៅតាខ្មៅ០៤..!!!



No comments