សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិតជាខ្លាំងមែន!!ទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ដុះស្លែរខុសច្បាប់មួយកន្លែងក្នុងភូមិជ្រៃធំលោក សុឹម ឃាង អធិការស្រុកកោះ អសមត្ថភាពក្នុងការចុះបង្ក្រាបប្រជាពលរដ្ឋស្នើរសុំលោកស្នងការខេត្តកណ្តាលមានវិធានការចុះបង្ក្រាបផង!!ជៀសវាង??វគ្គA2

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្ដាល៖ ចេញផ្សាយថ្ងៃទី១៦.១១.២០២១ទីតាំងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ប្រភេទខ្នាតធំ មួយកន្លែង ស្ថិតនៅ ភូមិជ្រៃធំ ឃំុសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កំពុងបើកទទួលភ្ញៀវអ្នកញៀនល្បែងគ្រប់វណ្ណៈកំពុងដំណើរបើកលេងយ៉ាងរលូនបែបជាអាជ្ញារធរមូលដ្ឋានមិនអើតពើហើយគ្មានវិធានការចុះបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យថាសមត្ថកិច្ចក្នុងមូលដ្ឋានប្រហែលជាទទួលលាភសក្ការៈហើយមើលបានជាមិនចុះបង្ក្រាបរឺជាឆ្នាំងបាយជាប្រចាំក្នុងមូលដ្ឋាន!!!

ប្រជាពលរដ្ឋនិងមហាជនកំពុងងើយឆ្ងល់ហេតុអ្វីល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះកំពុង បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនថ្នាំ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ២៤ម៉ោងលើ២៤ម៉ោង ចេញចូលទៅលេងដូចរោងល្ខោនបែបជាអាជ្ញារធរនៅមូលដ្ឋានមើលមិនឃើញទៅវិញរឺទីតាំង(ហ្គេមបាញ់ត្រីខ្នាតធំ)មួយកន្លែងនេះចេះលេងសៀកបំបាំងភ្នែកសមត្ថកិច្ច។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងទីណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានហើយទីនោះ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះតែម្តង។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនកំពុងរិះគន់ចំៗចំពោះលោក សុឹម ឃាង អធិការស្រុកកោះធំអសមត្ថកិច្ចភាពក្នុងដឹកនាំកម្លាំងក្នុងមូលដ្ឋានចុះដើរល្បាតនិងបង្ក្រាបទីតាំងល្បែងសុីសងដែលកំពុងរីកដូចផ្សិតក្នុងមូលដ្ឋានដែនរបស់ខ្លួន!!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់និងដាក់សង្ស័យចំៗថាអាជ្ញាធរដ្ឋានអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងសងរឺមានឃុបឃិតនិងបើកភ្លើងខៀវ។


ប្រជាពលរដ្ឋជាច្រើនសង្ឃឹមថា លោក អេង សុវិចិត្រ អភិបាលស្រុកកោះធំនិងមានវិធានចុះបង្ក្រាបទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ដុះស្លែរមួយកន្លែងនេះជាក់មិនខាន!!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់និងដាក់សង្ស័យថាលោកអភិបាលស្រុកមានការឃុបឃិតគ្នានិងបទល្មើសល្បែងស៊ីសងរឺបើកភ្លើងខៀវ!!

ប្រជាពលរដ្ឋនិងមហាជនតែងតែគាំទ្ររាល់ចំណាត់ការរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលរាល់បញ្ហាបងប្អូនប្រជាពលរដ្ឋចូលខមិនក្នុងផេកផ្លូវការរបស់ស្នងការខេត្តកណ្តាល!!រឺសារព័ត៌មានក្នុងប្រទេសចុះផ្សាយបងប្អូនប្រជាពលរដ្ឋតែងឃើញថាឯកឧត្តមស្នងការតែងតែបញ្ជារកម្លាំងដោយផ្ទាល់ដើម្បីចុះធ្វើការបង្ក្រាបរាល់ល្បែងល្បែងសុីសងខុសច្បាប់ទាំងឡាយណាដែលធ្វើអោយបាត់បង់និងប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ!!

ប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមថាឯកឧត្តមស្នងការខេត្តកណ្តាលនិងវិធានការចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះបានជាក់ជាមិនខានមិនអោយបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍នោះឡើយ!!!

បងប្អូនប្រជាពរដ្ឋនិងមហាជនស្នើរសុំឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្ដាលមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងចុះធ្វើការបង្ក្រាបដើម្បីចូលរួមទប់ស្កាត់និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងតាមការណែនាំពីក្រសួងសុខាភិបាល ៣កុំ ៣ការពារ!!ប្រជាពលរដ្ឋក៏ដូចជាមហាជនសង្ឃឹមថាទីតាំងល្បែងសុីសង(ហ្គេមបាញ់ត្រី)ដុះស្លែមួយកន្លែងនេះនិងបង្ក្រាបបានក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តកណ្តាល បានជាក់ជាមិនខានដើម្បីភូមិឃុំមានសុវត្ថិភាព។

ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។#ដោយតាខ្មៅ!

ការិយាល័យនិពន្ធទំនាក់ទំនងតាម📳

0967117744/017279124



No comments