ខេត្តកណ្តាល៖នាព្រឹកថ្ងៃចន្ទ ទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលបានចាត់តាំង លោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត និងលោកឧត្តមសេនីយ៍ត្រី សេង គឹមឃន ស្នងការរង បានដឹកនាំកម្លាំងទៅចូលរួមគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក មិន កុសល មន្ត្រីនៃការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា ដែលទទួលមរណភាពកាលពីថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២១ ដោយជំងឺលើសឈាម-ទឹកនោមផ្អែម និងបានពាំនាំយកសម្ភារ: និងថវិកាចូលបុណ្យមានដូចខាងក្រោម៖
-អង្ករ២០០គីឡូក្រាម
-ត្រីខ១កេសធំ
-មី១កេសធំ
-ទឹកបរិសុទ្ធ៤កេស
-ម៉ាស់១៥ប្រអប់
-ថវិកា២,៦១០,០០០រៀល។
ឱកាសនោះដែរលោកឧត្ដមសេនីយ៍ស្នងការរងបានពាំនាំប្រសាសន៍ផ្តាំផ្ញើររបស់លោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការខេត្តដើម្បីចូលរួមរំលែកទុក្ខនៃក្រុមគ្រួសារសពហើយនិងថែរក្សាសុខភាពនិងចូលរួមទប់ស្កាត់ការពារកុំអោយឆ្លងនៃរីករាលដាលពីជំងឺកូវីដ19និងចូលរួមគោរព៣កុំនិង 3៣ការពារឱ្យបានខ្ជាប់ខ្ជួន។ដោយតាខ្មៅ!!!
0 Comments