សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ចាប់ខ្លួនបុរសខ្លាំងម្នាក់តាមដីការតុលាការ កំណត់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទឈរបោក នៅខណ្ឌឬស្សីកែវ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ផ្សាយចេញនៅថ្ងៃទី២២ខែសីហាឆ្នាំ២០២១ជនត្រូវចោទដែលតុលាការបង្គាប់អោយចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ ៣២B ផ្លូវ លេខ ៥៣R ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

យោងមន្ត្រីនគបាលព្រហ្មទណ្ឌបានអោយដឹងថា ការចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា គឺអនុវត្តតាមដីការបង្គាប់អោយចាប់ខ្លួនរបស់លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសាលក្រមលេខ ២០០១ « ឋ » ចុះថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០២១ ដែលបានសម្រេចផ្ដន្ទាទោស គិតពីថ្ងៃអនុវត្តទោស ដោយគ្មានការព្យួរទោស លើឈ្មោះ ចាន់ សុវិជ្ជា កំណត់១ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឆបោក តាមមាត្រា៣៧៧ មាត្រា ៣៧៨នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី ឆ្នាំ២០០៩ ។

តាមអំណាចសាលក្រមខាងលើ តុលាការបង្គាប់អោយសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចាន់ សុវិជ្ជា មកអនុវត្តការឃុំខ្លួននៅពន្ធនាគារ «ឞ១» ចាប់ពីថ្ងៃអនុវត្តទោសនេះតទៅ


យោងតាមដីការក្នុងចាប់ខ្លួនរបស់សាលក្រម  លោក ម៉ម  ច័ន្ទ វណ្ណៈ តាមឯកសារភ្ជាប់ បន្ទាប់ពីចាប់ខ្លួនបានប្រជាពលរដ្ឋកំពុងរងចាំមើលថា តើលោក ចាន់ សុវិជ្ជា  អាចធានាខ្លួនចេញពី ពន្ធនាគារបានដែលឬទេ?


ក្រុមការងារអ្នកសារព័ត៌មានយើង និងផ្សាយជាបន្ត ក្នុងករណី ទទួលបានព័ត៌មានបន្ថែម ៕ដោយតាខ្មៅ!!!!!



No comments