សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមឈ្មួញឈូសឆាយបំពានយកដីរបស់ប្រជាពលរដ្ឋ ជិត១០០ ហិចតា ដោយមិនរំខាន សមត្ថកិច្ចពាក់ព័ន្ធ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកំពត៖ផ្សាយចេញនៅថ្ងៃទី២១ខែសីហា ឆ្នាំ២០២១ តំបន់ក្បាលខ្លាតូច(ខាងជើងវាលវែង វាលឈើត្រាវ)ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត មានគ្រឿងចក្រឈូសឆាយយ៉ាងគឃ្លើន ទៅលើដីដាំដំណាំរបស់ប្រជាពលរដ្ឋរាប់ហិចតា ធ្វើអោយមានការ តវ៉ាម្ដងហើយម្ដងទៀត.

យោងតាម រូបភាព ក្រុមការងារអ្នកសារព័ត៌មានយើង ថតបាន ចេក ដូង ស្វាយ និងដំណាំផ្សេងៗ ត្រូវបានកូនចៅមេឈ្មួញចូលឈូសឆាយ ទន្រ្ទាន បំពានកំទេចចោល  ដោយមិនរំខានអាជ្ញាធរមូលដ្ឋាន សូម្បីតែបន្តិច 

លោក ផាវ វណ្ណារ៉េត មេឃុំ ត្រពាំងភ្លាំងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងនៅថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋចំនួន៣២គ្រួសារ បានធ្វើការតវ៉ា ពីព្រោះក្រុមហ៊ុនមិនបានចាយលុយអោយពួកគាត់ .

តែមិនមែនដូចជាសម្តីរបស់លោកមេឃុំបានប្រាប់នោះទេ នៅពេលក្រុមអ្នកសារព័ត៌មានយើងចុះមកសិក្សារឿងហេតុ បុគ្គលលក់ដីទៅអោយក្រុមហ៊ុន គឺមិនមែនជាម្ចាស់ដីដែលរស់នៅអាស្រ័យផល នៅចំនុចទីតាំងខាងលើនោះឡើយ  

តាមរូបភាពដែលទទួលបានពីប្រជាពលរដ្ឋ ការកក់លុយ រវាងឈ្មួញនិងបក្សពួក ជាមួយលោកស្រី ឈុំ ផល្លី អមជាមួយលោក ផាវ វណ្ណារ៉េត មេឃុំត្រពាំងភ្លាំង គឺបានបញ្ជាក់យ៉ាងច្បាស់លាស់ ពីការឃុំឃិត គ្នាជាប្រព័ន្ធ ក្នុងការ រៀបចំឆាកល្ខោន បំភាន់ភ្នែកថ្នាក់ដឹកនាំ ដោយមានឯកឧត្តម ជាវ តាយ ជាអភិបាលនៃខណៈអភិបាលខេត្ត កំពត 

ដោយឡែកនៅថ្ងៃទីខែឆ្នាំដដែរ លោកមេឃុំ បានជិះឡានចំនួនពីរគ្រឿងមានគ្នា៧នាក់ទៅដល់ផ្ទះប្រជាពលរដ្ឋ ក្នុងចេត្តនា បំបាក់ស្មារតី រូមទាំងរូបភាពភ្ជាប់

ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ជាវ តាយអភិបាលនៃខណៈអភិបាលខេត្តកំពត មេត្តាចាត់វិធានការ ចំពោះ បុគ្គលមានឈ្មោះជាមន្ត្រី និងបក្សពួក ឈ្មួញចូលឈូសឆាយ ធ្វើរបងហ៊ុំព័ទ្ធ យកដីដែលប្រជាពលរដ្ឋ អាស្រ័យផល

ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ មេត្តា ចុះស៊ើបអង្កេត រឿងនេះផង

ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

ការិយាល័យនិពន្ធ,☎️0967117744/017279124



No comments