បុរសខ្លាំងនៅខេត្ត ត្បូងឃ្មុំ លោក លឿង រដ្ឋា អធិការស្រុកអូរាំងឪ ត្រូវបាន មន្ត្រីក្រោមឱវាទទម្លាយរឿងពុករលួយ!!!!
ខេត្ដត្បូងឃ្មុំ៖ ប្រភពច្បាស់ការពីមន្ដ្រីនគរបាលស្រុកអូរាំងឪបានទម្លាយរឿងអាស្រូវ ពុករលួយរបស់លោកលឿង រដ្ឋា អធិការស្រុកអូរាំងឪ ខេត្ដត្បូងឃ្មុំ ។
មន្ដ្រីនគរបាលស្រុកអូរាំងឪ បានទម្លាយរឿងរ៉ាវពាក់ព័ន្ធអំពើពុករលួយរបស់លោក លឿង រដ្ឋា អធិការនគរបាលស្រុកអូរាំងឪ ថា លោកអធិការ បានរករឿងគាត់រកសុីរត់តាក់សុី ក្នុងអំឡុងពេលគាត់រត់តាក់សុីដោយបានសុំលោកអធិការលោកលឿង រដ្ឋា រត់តាក់ស៊ីនៅពេលព្រឹក ហើយនៅពេលថ្ងៃគាត់ចូលបំរើការងារវិញ ព្រមទាំងបង់លុយអោយលោកលឿង រដ្ឋា អធិការ ចំនួន៧០មុឺនរៀលជារៀងរាល់ខែចូលអង្គភាពមិនដែលខានឡើយ ស្របពេលនោះលោកអធិការក៏បានអនុញ្ញាតដែរ។
ក្រោយមកលោកកើតជម្ងឺកូវីដទំនងខ្លាចបែកការស្រាប់តែពេលនោះលោកលឿង រដ្ឋា ដែលជាអធិការរូបនេះបានសរសេររបាយការណ៍ទៅលោកស្នងការខេត្ត ត្បូងឃ្មុំ ថាលោកអសកម្មនឹងការងារទៅវិញ ក៏ប៉ុន្ដែឥឡូវនេះស្នងការបានហៅគាត់ទៅដើម្បីទទួលពិន័យតែលោកមិនទាន់ទៅទេ គឺលោកសួរឲ្យដឹងរឿងសិន
យោងតាមឃ្លីបវីដេអូ របស់មន្ត្រីក្រោមឱវាទ របស់បុរសខ្លាំង លឿង រដ្ឋា អធិការស្រុកអូររាំងឪ ស្នើសុំដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
និង ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ចុះសើប អង្កេតរឿងនេះផង
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕
ការិយាល័យនិពន្ធ☎️0967117744/017279124☎️
No comments