Breaking News

​លោក​ ចេង​ ឌីណា​​ អភិបាលរងស្រុក តំណាង​លោក កន​ សុខកាយ​​ អភិបាល​ នៃគណៈអភិបាល​ស្រុក​ល្វាឯមបានរៀបចំពិធីប្រកាសការបិទផ្សាយជា​សា​ធារណៈនូវឯកសារ នៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានភូមិចំនួន៣!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នាព្រឹក​ថ្ងៃ​សុក្រ​ ១២កើត​ ខែស្រាពណ៏​ ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ នៅទីតាំង​វត្តសុវណ្ណតេជោ​ ស្ថិតក្នុងភូមិតាជោ​ ឃុំសារិកាកែវ​ ស្រុកល្វាឯម​ បានរៀបចំពិធីប្រកាសការបិទផ្សាយជា​សា​ធារណៈនូវឯកសារ នៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធ ដែលមានភូមិចំនួន៣ (ភូមិតាជោ ភូមិតាស្គរ និងភូមិក្ដីកណ្ដាល)​ ឃុំសារិកាកែវ ស្រុកល្វាឯម ក្រោមអធិបតីភាព​ លោក​ ចេង​ ឌីណា​​ អភិបាលរងស្រុក តំណាង​លោក កន​ សុខកាយ​​ អភិបាល​ នៃគណៈអភិបាល​ស្រុក​ល្វាឯម​  និងលោក ទៀង កុស្សារៈ អនុប្រធានមន្ទីរ ដនសភខេត្តកណ្តាល។ 

ក្នុងនោះមានការអញ្ជេីញចូលរួមពី​ លោកនាយក​ នាយករងរដ្ឋបាលស្រុក លោកអធិការនគរបាលស្រុក​ ប្រធានការិយាល័យ​ពាក់ព័ន្ធ​ អាជ្ញាធរភូមិឃុំ​ព្រមទាំង​ប្រជាពលរដ្ឋរដែលរស់នៅក្នុងភូមិទាំង៣នៃឃុំសារិកាកែវ​ សរុបប្រមាណ២៥០នាក់។

#ដោយរស្មីក្រុងតាខ្មៅ!!!!!








No comments