សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក មាស សុវណ្ណ ជាតំណាង លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខ និង នាំបច្ច័យចូលរួមបុណ្យសពសហការរីរបស់ខ្លួន

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោក មាស សុវណ្ណ ចាងហ្វាង ដេលីប្រេកឃីងញ៉ូ និងជា តំណាងថ្នាក់ដឹកនាំសមាគម នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចូលរួមរំលែកមរណៈទុក្ខ ព្រមទាំង នាំបច្ច័យមួយចំនួនរបស់បងប្អូនអ្នកសារព័ត៌មានជា សមាជិកនៃ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ប្រគល់ជូនគ្រួសារសព លោក សុំ សុីណា អ្នកយកព័ត៌មាន ដេលីប្រេកឃីងញូ ដែលបានទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃទី......។

លោក មាស សុវណ្ណ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការរំលែកទុក្ខ ពីថ្នាក់ដឹកនាំ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ជូនគ្រួសារសព។

ក្នុងនាមគ្រួសារសព និង ក្នុងនាមលោកចាងហ្វាងផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និង បងប្អូនសមាជិកសមាជិការបស់ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលបច្ច័យបុណ្យតាមសទ្ធា។

លោកចាងហ្វាង សូមជូនពរបងប្អូនជួបតែសេចក្ដីសុខ ចម្រើន និង ជួបនូវព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពល: កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏។


#ដោយតាខ្មៅ!!!!!


No comments