លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា!!!!!
ភ្នំពេញ៖នាថ្ងៃទី២៣ខែសីហាឆ្នាំ២០២១លោក សុខ ពេញវុធអភិបាលខណ្ឌដូនពេញ និងជាគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និង ថវិកា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចែកជូនដល់កម្លាំងប្រជាការពារខណ្ឌ និង សង្កាត់ទាំង១១ ដើម្បីជាកាលើកទឹកចិត្តដល់កងកម្លាំងយើង ដែលបានខិតខំប្រឹងប្រែងចូលរួមសហការបំពេញការងារយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវី១៩ កន្លងមក និងការងាររបៀចំសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋានខណ្ឌ ។
ក្នុងនោះផងដែរ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការចែកជូនដល់តំណាងប្រជាការពារខណ្ឌ និងសង្កាត់ទាំង១១ សរុបចំនួន ១៩០នាក់/ប្រអប់ ។ ដែលគ្រឿងឧបភោគបរិគោគ បានប្រគល់ជូនកម្លាំងយើងនាឱកាសនេះ គឺម្នាក់ៗទទួលបាន ៖ មីជាតិ ចំនួន ០១កេស, ត្រីខ ០១យួរ, ទឹកដោះគោខាប់ ០៤កំប៉ុង, ថ្នាំដុះធ្មេញ ០១, ច្រាស់ដុសធ្មេញ០១, សាប៊ូដុំ ០១ដុំ និង ថវិកាចំនួន ២០,០០០រៀល ។
ជំនួសមុខឲ្យកម្លាំងយើង យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកជួយប្រសិទ្ធពរជ័យ សព្ទសាធុការ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ ព្រមទាំងកូនៗជាទីស្រលាញ់ និងក្រុមគ្រួសារ ស.ស.យ.ក ជាទីស្រលាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល និងបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
#ដោយតាខ្មៅ!!!!!
No comments