សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បែកធ្លាយគំនរឈើមួយកន្លែងដែលស្ថិតនៅចំកណ្តាលក្រុងសៀមរាបត្រូវបានអ្នកសារព័ត៌មានប្រទះឃើញ!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តសៀមរាប៖នៅថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២១ មានគំនរឈើមួយកន្លែងត្រូវអ្នកសារព័ត៌មានប្រទះឃើញនៅវេលាម៉ោង៨នឹង៣០នាទី ដែលស្ថិតនៅក្នុងដីឡូត៍មួយកន្លែងក្បែការាសរថយន្តរបស់លោក ចាន់ ណា ស្ថិតនៅភូមិខ្នារចាស់ សង្កាត់ជ្រាវ ខេត្តសៀមរាប។


ខណៈពេលនោះដែលអ្នកសារព័ត៌មានបានទាក់ទងទៅលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប លោក ម៉ុង ប៊ុនលីម ពីម៉ោង ៩:00ព្រឹករហូតដល់ម៉ោងជាង១១ បានឃើញកំលាំងជំនាញមកដល់ តែមុនកំលាំងមកដល់បុរសម្នាក់អះអាងថាខ្លួនជាម្ចាស់ឈើតែគ្មានវិក័យបត្រក្រដាសស្នាមអ្វីទេ។


ហើយខ្លួនដឹកជញ្ជូនមកពីស្រុកស្វាយលើសម្រាប់ធ្វើផ្ទះតែករណីនេះដូចជាមិនប្រក្រតីសោះមុននឹងជំនាញមកដល់បុរសរូបនោះនិងក្រុមគ្រួសារប៉ាក់ពួកបានសរសេរក្រដាស

ដេរប៉ូរបស់ឈើនិងP.Cស្នាមទឹកប៊ិចថ្មីៗហ៊ុយៗមកឲជំនាញហើយជំនាញក៏បានប្រាប់ទៅអ្នកសារព័ត៌មានថាថតបានតែហាមឡាយព្រោះឈើគេមានវិក្កយប័ត្រដេប៉ូ សុ ផានី ដែលស្ថិតនៅស្រុកស្វាយលើខេត្តសៀមរាបរបៀបខ្សឹបខ្សៀវដាក់គ្នាដូចជាមិនសមសោះមុនឆ្លើយថាពុំមានក្រដាសស្នាមអ្វីទេតែក្រោយពីសរសេរវិក័យប័ត្ររួចហើយហ៊ុចឲទៅជំនាញឆ្លើយថាមានវិញ។


ក្រោយមកជំនាញរដ្ឋបាលព្រៃឈើភូមិព្រះដាក់ ស្រុកបន្ទាយស្រី លោក(ឡុងសុខា និង លោក លីសុផាត) បានចុះមកអនុវត្តដល់ទីតាំងស្តុកឈើហើយប្រាប់អ្នកសារព័ត៌មានយើងថា យកទៅសិនចាំដោះស្រាយនិងស៊ើបអង្កេតនៅពេលក្រោយ។

ដូចការរៀបរាប់ខាងលើសូមបងប្អូនអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋរងចាំមើលតើជំនាញចាត់ការដោយនីតិវិធីបែបណាដែរ៕

 

ដោយៈលោកម៉ាន់មី តាខ្មៅ៩!!!




No comments