សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងចម្រុះចុះធ្វើការដើរល្បាតនឹងឃាត់ខ្លួនមេខ្យល់រួមទាំងពលករខ្មែរបំរុងលួចឆ្លងដែនស្រុកសំពៅលូន!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖កម្លាំងនគបាលវរសេនាតូចការពាព្រំដែនគោក ៨១៧ប្រចាំប៉ុស្តិ៍ព្រំដែនគីឡូ១៣ បានសហការទប់ស្កាត់ពលករខ្មែរបំរុងឆ្លងដែនចូលទឹកដីថៃ ថ្ងៃទី២៣/ខែសីហា/ឆ្នាំ២០២១វេលាម៉ោង១១&៣០នាទី ក្រោមការយកចិត្តទុកដាក់ការពារទប់ស្កាត់បទល្មើសផ្សេងៗតាមបន្ទាត់ព្រំដែនលោកវរសេនីយ៍ឯកប្រាក់ សាយ មេបញ្ជារ ការវរសេនាតូចនគបាលការពារព្រំដែនលេខ៨១៧បានដាក់បទបញ្ជារដល់កម្លាំងសហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន,កម្លាំងយោធាវរសេនាតូច៥៣៣បានធ្វើសកម្មភាពទប់ស្កាត់ពលករខ្មែរបំរុងលួចឆ្លងដែនចូលទឹកដីថៃត្រង់ចំណុចនៃភូមិសាស្ត្រក្រុមទី៥ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។សមត្ថកិច្ចបានឲ្យដឹងថាមានពលករខ្មែរចំនួន០៧នាក់ក្នុងនោះស្រី០៤នាក់ និងឃាត់មុខសញ្ញានាំមនុស្សឆ្លងដែនដែន(មេខ្យល់)ចំនួន០១នាក់ ឈ្មោះ យឹម-ជឿន ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅ ក្រុមទី០១ភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាបន្ទាប់ពីបានសាកសួរធ្វើការ អប់រំណែនាំរួច កម្លាំងយើងបានប្រគល់ពលករខ្មែរទាំងអស់រួមទាំងមេខ្យល់អោយទៅកម្លាំងនៃអធិការដ្ឋាននគបាលស្រុកសំពៅលូនដើម្បីចាត់ការតាមនីតិវិធីបន្ត៕

#ដោយលោកភៅសុភ័ក្ត្រ០៣!!!!



No comments