សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ុន ចាន់ថា អនុប្រធានសមាគមនិងថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹតមានកិត្តិយសដែលបានចូលរួមរៀនវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៥២ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖ថ្ងៃអង្គារ ២ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា អនុប្រធានសមាគមនិងថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹតថ្នាក់ដឹកនាំសមាគមសារព័ត៌មានមានកិត្តិយសដែលបានចូលរួមរៀនវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៥២ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ!!!

សូមរំលឹកថា៖គណបក្សប្រជាជនកម្ពុជាប្រសូតចេញពីចលនាតស៊ូរបស់ប្រជាជន ដើម្បីឯករាជ្យជាតិ គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ។ 

គណបក្សត្រូវ បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូរបស់ ប្រជាជន កម្ពុជាប្រឆាំងអាណានិគមនិយមដើម្បីឯករាជ្យជាតិ ចលនាបដិវត្តន៍រំដោះជាតិរបស់ប្រជាជន កម្ពុជាក្រោមការដឹកនាំរបស់គណបក្សនៅដំណាក់កាលនោះ បានរួមសាមគ្គីយ៉ាងស្អិតរមួតជាមួយ ចលនាតស៊ូរបស់ប្រជាជនវៀតណាម និងចលនាតស៊ូរបស់ប្រជាជនឡាវ ប្រឆាំងអាណានិគមនិយម បារាំងដែលបានចូលមកត្រួតត្រាប្រទេសទាំងបី និងបានប្រែក្លាយប្រទេសទាំងបីទៅជាសហព័ន្ធ ឥណ្ឌូចិនចំណុះបារាំង តាំងពីចុងសតវត្សទី ១៩ មក ។

ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជាបានពុះពារឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិប្រកបដោយវីរភាព លើមូលដ្ឋានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ពីឆ្នាំ ១៩៥១ ដល់ ឆ្នាំ ១៩៥៣ ចលនាតស៊ូរំដោះជាតិក្រោមការដឹកនាំរបស់បក្សប្រជាជន បដិវត្តន៍ខ្មែរមានភាពខ្លាំងក្លាបំផុត និងស្ថិតក្នុងប្រៀបវាយសម្រុកលើពួកអាណានិគមនិយម ដែល បានរួមវិភាគទានយ៉ាងធំធេងចំពោះជោគជ័យនៃចលនាក្រោកឈររបស់ប្រជាជនទូទាំងប្រទេស ដើម្បីដណ្ដើមឯករាជ្យជាតិនាថ្ងៃ ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចនៃ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ 

បន្ទាន់ពី ប្រទេសជាតិទទួលបានឯករាជ្យហើយ បក្សបានបន្តធ្វើសកម្មភាពនយោបាយដើម្បីការពារឯករាជ្យ អព្យាក្រឹតភាពរបស់កម្ពុជា ប្រឆាំងនឹងការជ្រៀតជ្រែករបស់បណ្ដាអនុភាពអមិត្តពីខាងក្រៅ ព្រមទាំង ជំរុញការតស៊ូលើកស្ទួយសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងជីវភាពរស់នៅរបស់ប្រជាជន។

ពេលប្រទេសជាតិត្រូវធ្លាក់ចូលក្នុងភ្លើងសង្គ្រាមពីឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៥ បន្ទាប់ពីរដ្ឋ ប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ ដែលបង្កឡើងដោយពួក លន់ នល់ តាមខ្សែញាក់របស់បរទេស នោះ បក្សបានបន្តធ្វើការតស៊ូរំដោះជាតិយ៉ាងប្តូរផ្តាច់នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា។ ចលនា បដិវត្តន៍រំដោះជាតិនៅដំណាក់កាលនោះដែលទទួលបានការគាំទ្រ និងចូលរួមពីប្រជាជននៅទូទាំង ប្រទេស និងការជួយឧបត្ថម្ភគាំទ្រពីប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើសកលលោកបានធ្វើការវាយសម្រុកយ៉ាងខ្លាំងក្លាលើរដ្ឋអំណាច លន់ នល់ ដណ្ដើមបានជ័យជម្នះដ៏ត្រចះត្រចង់ នាថ្ងៃ ១៧ ខែ មេសា ឆ្នាំ១៩៧៥និងផ្តើមចេញពីចលនាទាំងនេះបាន ផ្តល់ឱកាសដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដែលជា អង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្ដួលរំលំរបប ប្រល័យពូជសាសន៍។ រណសិរ្សសាមគ្គីសង្គ្រោះជាតិ និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភដ៏ស្មោះសរ ទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងការគាំទ្រពីកម្លាំងស្នេហាសន្តិភាព និង យុត្តិធម៌នានានៅលើពិភពលោកបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ សម្រេចបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។

ជ័យជម្នះ ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ដែលនៅរង់ចាំតែ សេចក្តីស្លាប់បានទាន់ពេលវេលា, បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈ របស់ប្រជាជាតិខ្មែរ ដែលបានកសាងឡើងក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួនបានរស់ឡើងវិញ, បានបិទទំព័រសករាជ ដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម បាននាំមកជូនប្រជាជនវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាងដែលត្រូវបាត់បង់ទាំង ស្រុងក្នុងរបបប៉ុល ពត ក្លាយជាអ្នកធ្វើម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ។

គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ដែលបានដឹកនាំការប្រយុទ្ធផ្តួល រំលំរបបប្រល័យពូជសាសន៍ សង្គ្រោះជាតិឲ្យរស់រានមានជីវិតឡើងវិញលើមូលដ្ឋានជ័យជម្នះក្នុងសង្គ្រាមស្នេហាជាតិនេះ ប្រជាជនកម្ពុជាសង្ឃឹមថានឹងបានរស់នៅក្នុងឯករាជ្យ សន្តិភាព និងសេរីភាព ហើយរួមគ្នាកសាងទឹកដីឡើងវិញ។



No comments