សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

វគ្គបណ្ដុះបណ្ដាលការយល់ដឹងចាំបាច់អំពីលក្ខន្តិកគណបក្សប្រជាជនកម្ពុជាក្រោមអធិបតីភាពឯកឧត្តម សួន រិនឌី ប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សរាជធានីនិងជាសមាជិកសភាជូនដល់សិក្ខាកាម!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួន រិនឌី ប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សរាជធានីនិងជាសមាជិកសភា ឯកឧត្តមបានពន្យល់បញ្ជាក់ថា៖គោលបំណងរបស់គណបក្សគឺប្រមូលកម្លាំង គ្រប់ជនជាតិ កម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិ ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារ សមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាព សង្គម ។

គណបក្សប្រកាន់យកលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ មនសិការស្នេហាជាតិ និងបើកទូលាយទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ធ្វើជាមូលដ្ឋាន នៃកម្មវិធីនយោបាយ និងសកម្មភាពរបស់ខ្លួនដោយផ្នែកលើគោលការណ៍ជាក់ស្តែងក្នុងប្រទេស និងទិន្នាការរួមនៃ សកលលោក ។

គណបក្សមានវិន័យត្រឹមត្រូវ និងមានប្រជាធិបតេយ្យ ទូលំទូលាយ ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម អនុវត្តរបប សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ។ គណបក្សមិន អនុញ្ញាតឲ្យមានសកម្មភាពបំបែកបំបាក់សាមគ្គីភាព ឯកភាព ផ្ទៃក្នុងគណបក្ស ។ គណបក្សអនុវត្តវិធីជួយមតិគ្នាទៅវិញទៅ មក ដើម្បីការរីកចម្រើន ។

គណបក្សកសាងឡើង និងរីកចម្រើនក្នុងចលនារបស់ ប្រជាជន ។ គណបក្សតំណាងឲ្យផលប្រយោជន៍របស់ ប្រជាជនកម្ពុជា ។ គណបក្ស និងសមាជិកម្នាក់ៗយកចិត្តទុក ដាក់កសាងទំនាក់ទំនងល្អជាមួយប្រជាជន ហើយលើកកម្ពស់ សមត្ថភាព និងគុណធម៌ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ ។

គណបក្សដឹកនាំខាងនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ។ គណបក្សទទួលស្គាល់តួនាទីរបស់អង្គការសង្គម ។ គណបក្សជួយឧបត្ថម្ភ និងសហការជាមួយអង្គការសង្គម ដើម្បី បំផុសចលនាប្រជាជន ការពារសមិទ្ធផលសង្គមជាតិ និងកសាង ប្រទេសជាតិ ។


No comments