ខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្សក្រោមអធិបតីភាពលោកជំទាវ មុំ សណ្តាប់ សមាជិការអចិន្ត្រៃយ៍គណបក្សរាជធានីនិងជាសមាជិកាព្រឹទ្ធសភា!!!
ភ្នំពេញ៖ថ្ងៃពុធ ៤ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ មុំ សណ្តាប់ សមាជិការអចិន្ត្រៃយ៍គណបក្សរាជធានីនិងជាសមាជិកាព្រឹទ្ធសភាអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៥២ក្រោមប្រធានបទខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្សជូនដល់សិក្ខាកម្មថាដើម្បីចូលរួមអនុវត្តកម្ម វិធីនយោបាយរបស់គណបក្សឱ្យបានសម្រេចជោគជ័យ បង្កើតឡើងនូវសមិទ្ធផលធំៗថ្មីៗទៀត ជូនជាតិ និងប្រជាជន មន្ត្រីគណបក្ស និងសមាជិក សមាជិកាគណបក្សម្នាក់ៗ គប្បីក្តាប់ជាប់នូវខ្លឹម- សារសំខាន់ៗដូចខាងក្រោម:គោលដៅយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចគោលដៅយុទ្ធសាស្ត្រប្រាំមានដូចខាងក្រោម៖
១.ការពារសន្តិភាព-ការពារឯករាជ្យ- អធិបតេយ្យ- បូរណភាពទឹកដី -និងការពាររាល់សមិទ្ធផល នៃសង្គមជាតិឲ្យបានគង់វង្សស្ថិតស្ថេរ ។
២.កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏ជឿនលឿន និងរឹងមាំ ដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាព និងសមធម៌ ប្រជាជន មានជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស ។
៣.កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធនាការផ្តល់ការគាំពារប្រជាជន ក្នុងការឆ្លើយតបចំពោះហានិភ័យ សេដ្ឋកិច្ច ហានិភ័យសុខ ភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗដែលកើតឡើងពីការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។
៤.ជំរុញការអនុវត្ត "កម្ពុជាគ្មានមិនត្រឹមឆ្នាំ ២០២៥" និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះឱ្យ បានជាអតិបរមា។
៥.បន្តអនុវត្តនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ច- សហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជាជាមួយប្រទេសទាំងអស់នៅលើសកលលោក និងអង្គការអន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ។
លោកជំទាវមានប្រសាសន៍បន្តថា៖គោលនយោបាយធំៗជាអាទិភាពមាន៨មានដូចជា ១.ការពារសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិឲ្យរឹងមាំស្ថិតស្ថេរគង់វង្សសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលនៃសង្គមជាតិ ដែលប្រជាជនកម្ពុជា សមគ្នា។ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងដំណើរតស៊ូយ៉ាងប្តូរផ្តាច់ និង លំបាកជាទីបំផុត ដើម្បីការរស់ឡើងវិញ និងការគង់វង្ស ស្ថិតស្ថេរ រីកចម្រើនរបស់ជាតិរយៈពេល៤៤ឆ្នាំមកនេះ មានគុណតម្លៃដ៏ឧត្តុង្គឧត្តមវិសេសវិសាលបំផុតទាំងផ្នែកសម្ភារៈ និងស្មារតី សម្រាប់ប្រជាជាតិខ្មែរទាំងមូល ។ នៅក្នុងបរិបទរបស់កម្ពុជា សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការ អភិវឌ្ឍដោយចីរភាព និងអត្ថិភាពនៃលទ្ធិប្រជាធិបតេយ្យ បើគ្មានសន្តិភាព នឹងពុំមានការអភិវឌ្ឍ ឡើយ ហើយក៏ពុំមានលទ្ធិ-ប្រជាធិបតេយ្យពិតប្រាកដដែរ ។
២.លើកកម្ពស់ជីវភាពរបស់ប្រជាជនគ្រប់រូបទាំងខាងសម្ភារៈ និងស្មារតីឲ្យបានសមរម្យប្រកបដោយភាពថ្លៃថ្នូរប្រជាជនជាគោលដៅនៃនយោបាយ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ។ បុព្វហេតុរបស់ប្រជាជន គឺជាបុព្វហេតុរបស់គណបក្ស ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចរបស់គណបក្ស ហើយសេចក្តីសុខរបស់ប្រជាជន គឺជាជោគជ័យរបស់គណបក្ស ។
៣.ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាពរបស់ប្រជាជន និងពង្រឹងនីតិរដ្ឋគណបក្សប្រជាជនកម្ពុជាការពារ និងប្រកាន់ខ្ជាប់របបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តរ៍ ស្របតាមបេសកកម្មជាប្រវត្តិសាស្ត្ររបស់គណបក្ស និងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជាដែលមានស្វាមីភក្តិ គោរពតម្កល់ខ្ពស់ អង្គព្រះមហា ក្សត្រជាទីសក្ការៈ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំនៃប្រជាជាតិខ្មែរទាំងមូល និងដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជា- ពលរដ្ឋ ។
៤.ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍របស់ប្រជាជន គណបក្សមានឆន្ទៈយ៉ាងមុតមាំក្នុងការបន្តពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ឱ្យ ក្លាយទៅជារដ្ឋបាលទំនើប មានសមត្ថភាព ស្អាតស្អំ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផល ប្រយោជន៍របស់ប្រជាជនយ៉ាងពិតប្រាកដ ។
៥.បន្តជំរុញការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ គណបក្សប្រជាជនកម្ពុជាបន្តធ្វើការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពសុីចង្វាក់គ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ចនានា ដោយប្រកាន់ខ្ជាប់អភិក្រុម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់- រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការកែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
៦.ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាព សមធម៌ និង បរិយាប័ន្ន ដោយជំរុញការអនុវត្តទិសដៅការងារសំខាន់ៗ ដូចខាងក្រោម ៖ការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ៖ ការបន្តធានស្ថិរភាព សេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ទន្ទឹមនឹងការជំរុញ
ពង្រឹងការកសាងភាពធន់នៃសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ ដោយផ្អែកលើបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ការរក្សា ចីរភាពថវិកាជាតិ ដោយបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈឆ្ពោះទៅរកកម្រិតស្តង់ដាអន្តរជាតិ, បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការដ្ឋានកែទម្រង់ការ គ្រប់គ្រងចំណូលថវិកាជាតិ,។
៧.ពង្រឹងខឿនការពារជាតិរបស់ប្រជាជន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាល ធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងវិជ្ជាជីវៈ ទាំងស្មារតី និងសម្ភារៈ បច្ចេកទេស យុទ្ធោបករណ៍ ភ័ស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ពឱ្យឆ្លើយតបនឹងភាព ជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធាក្នុងតំបន់ និងលើពិភពលោក ព្រមទាំង ធានាចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ។
៨.នយោបាយការបរទេសគណបក្សបន្តជំរុញការអនុវត្តនយោបាយការបរទេសកម្ពុជាដែលផ្តោតលើការបន្តការពារ ផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយគោរព និងការពារយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងបន្ត អនុវត្តការងារការទូតបុរេសកម្ម ដើម្បីទទួលបាននូវការគោរពដល់អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងការទទួលស្គាល់នូវបំណងប្រាថ្នា និងភាពចាំបាច់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
លោកជំទាវមានប្រសាសន៍បន្តថា៖គោលនយោបាយធំៗជាអាទិភាព ១.ការពារសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលសង្គមជាតិឲ្យរឹងមាំស្ថិតស្ថេរគង់វង្សសន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលនៃសង្គមជាតិ ដែលប្រជាជនកម្ពុជា សមគ្នា។ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងដំណើរតស៊ូយ៉ាងប្តូរផ្តាច់ និង លំបាកជាទីបំផុត ដើម្បីការរស់ឡើងវិញ និងការគង់វង្ស ស្ថិតស្ថេរ រីកចម្រើនរបស់ជាតិរយៈពេល៤៤ឆ្នាំមកនេះ មានគុណតម្លៃដ៏ឧត្តុង្គឧត្តមវិសេសវិសាលបំផុតទាំងផ្នែកសម្ភារៈ និងស្មារតី សម្រាប់ប្រជាជាតិខ្មែរទាំងមូល ។ នៅក្នុងបរិបទរបស់កម្ពុជា សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការ អភិវឌ្ឍដោយចីរភាព និងអត្ថិភាពនៃលទ្ធិប្រជាធិបតេយ្យ បើគ្មានសន្តិភាព នឹងពុំមានការអភិវឌ្ឍ ឡើយ ហើយក៏ពុំមានលទ្ធិ-ប្រជាធិបតេយ្យពិតប្រាកដដែរ ។
២-លើកកម្ពស់ជីវភាពរបស់ប្រជាជនគ្រប់រូបទាំងខាងសម្ភារៈ និងស្មារតីឲ្យបានសមរម្យប្រកបដោយភាពថ្លៃថ្នូរ ប្រជាជនជាគោលដៅនៃនយោបាយ និងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ ។ បុព្វហេតុរបស់ប្រជាជន គឺជាបុព្វហេតុរបស់គណបក្ស ទុក្ខលំបាករបស់ប្រជាជន គឺជាភារកិច្ចរបស់គណបក្ស ហើយសេចក្តីសុខរបស់ប្រជាជន គឺជាជោគជ័យរបស់គណបក្ស ។
៣-ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាពរបស់ប្រជាជន និងពង្រឹងនីតិរដ្ឋគណបក្សប្រជាជនកម្ពុជាការពារ និងប្រកាន់ខ្ជាប់របបរាជានិយមអាស្រ័យរដ្ឋ ធម្មនុញ្ញ តាមប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស បែបសភានិយមឱ្យស្ថិតស្ថេរជានិរន្តរ៍ ស្របតាមបេសកកម្មជាប្រវត្តិសាស្ត្ររបស់គណបក្ស និងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជាដែលមានស្វាមីភក្តិ គោរពតម្កល់ខ្ពស់ អង្គព្រះមហា ក្សត្រជាទីសក្ការៈ ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំនៃប្រជាជាតិខ្មែរទាំងមូល និងដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជា- ពលរដ្ឋ ។
៤-ពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍របស់ប្រជាជន គណបក្សមានឆន្ទៈយ៉ាងមុតមាំក្នុងការបន្តពង្រឹងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ឱ្យ ក្លាយទៅជារដ្ឋបាលទំនើប មានសមត្ថភាព ស្អាតស្អំ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផល ប្រយោជន៍របស់ប្រជាជនយ៉ាងពិតប្រាកដ ។
៥-បន្តជំរុញការកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ គណបក្សប្រជាជនកម្ពុជាបន្តធ្វើការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពសុីចង្វាក់គ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ចនានា ដោយប្រកាន់ខ្ជាប់អភិក្រុម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់- រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការកែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
៦-ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឲ្យមានការរីកចម្រើនប្រកបដោយចីរភាព សមធម៌ និង បរិយាប័ន្ន ដោយជំរុញការអនុវត្តទិសដៅការងារសំខាន់ៗ ដូចខាងក្រោម ៖ការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ៖ ការបន្តធានស្ថិរភាព សេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ទន្ទឹមនឹងការជំរុញ
ពង្រឹងការកសាងភាពធន់នៃសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែរឹងមាំ និងមានភាពឆ្លើយតបខ្ពស់ ដោយផ្អែកលើបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅសម្រេចចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ការរក្សា ចីរភាពថវិកាជាតិ ដោយបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈឆ្ពោះទៅរកកម្រិតស្តង់ដាអន្តរជាតិ, បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការដ្ឋានកែទម្រង់ការ គ្រប់គ្រងចំណូលថវិកាជាតិ,។
៧.ពង្រឹងខឿនការពារជាតិរបស់ប្រជាជន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំបន្តជំរុញការកែទម្រង់កងយោធពលខេមរភូមិន្ទ លើកកម្ពស់ការកសាងបណ្តុះបណ្តាល ធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងវិជ្ជាជីវៈ ទាំងស្មារតី និងសម្ភារៈ បច្ចេកទេស យុទ្ធោបករណ៍ ភ័ស្តុភារ និងហិរញ្ញវត្ថុ សំដៅឈានទៅធ្វើទំនើបកម្មកងទ័ពឱ្យឆ្លើយតបនឹងភាព ជឿនលឿននៃបច្ចេកវិទ្យាទំនើប និងនវានុវត្តន៍យោធាក្នុងតំបន់ និងលើពិភពលោក ព្រមទាំង ធានាចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ។
៨.នយោបាយការបរទេសគណបក្សបន្តជំរុញការអនុវត្តនយោបាយការបរទេសកម្ពុជាដែលផ្តោតលើការបន្តការពារ ផលប្រយោជន៍ស្នូលរបស់កម្ពុជា ដោយគោរព និងការពារយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងបន្ត អនុវត្តការងារការទូតបុរេសកម្ម ដើម្បីទទួលបាននូវការគោរពដល់អធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងការទទួលស្គាល់នូវបំណងប្រាថ្នា និងភាពចាំបាច់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។
ខ្លឹមសារគោលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទីមួយ១មាន៖១ភាពចាំបាច់ក្នុងការរៀបចំយុទ្ធសាស្ត្របញ្ចកោណភាពចាំបាច់ក្នុងការរៀបចំយុទ្ធសាស្ត្របញ្ចកោណក្នុងបរិការណ៍ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការពិនិត្យ វាយតម្លៃលើ និន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលសម្រាប់រយៈពេល២៥ឆ្នាំទៅមុខទៀត រាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព សំដៅការពារ ថែរក្សា និងពូនជ្រុំសមិទ្ធផល ជាតិ, លើកកម្ពស់កិត្យានុភាពជាតិ, ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា។
២.គោលដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះ
ជាមួយនឹងបាវចនាទាំង ៥ គឺ : កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, រាជរដ្ឋាភិបាលសម្រេចកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ : មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេក- វិទ្យា និងគោលដៅយុទ្ធសាស្រ្តចំនួន ៥ សម្រាប់ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ៖
យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព : កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាមានមាន៥បញ្ចកោណដូចជា៖
បញ្ចកោណទី១-ការអភិវឌ្ឍន៍ម៉ូតធនមនុស្ស បញ្ចកោណទី២៖ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពគ្រប់ប្រជែង។
បញ្ចកោណទី៣៖ការអភិវឌ្ឍន៍វិស័យឯកជននិងការងារ
បញ្ចកោណទី៤៖ការអភិវឌ្ឍប្រកបដោយភាពធន់ចីរភាពនិងបរិយាប័ន្ន
បញ្ចកោណទី៥៖ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីផល
No comments