សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរ គណបក្សរាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងបើកវគ្គអប់រំនយោបាយរាជធានីភ្នំពេញក្រោមប្រធានបទ{សភាពការណ៍កម្ពុជា និងបណ្តាលភារកិច្ចចំពោះមុខ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរ គណបក្សរាជធានីភ្នំពេញអញ្ជើញជាអធិបតីក្នុងបើកវគ្គអប់រំនយោបាយរាជធានីភ្នំពេញក្រោមប្រធានបទ{សភាពការណ៍កម្ពុជា និងបណ្តាលភារកិច្ចចំពោះមុខ 

ក្នុងកិច្ចចាប់ផ្តើមឯកឧត្តមមានប្រសាសន៍ថា៖រយៈពេល ៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុត ដោយបានឆ្លងកាត់បណ្តាដំណាក់កាលជាប្រវត្តិ- សាស្ត្រប្រកបដោយជោគជ័យដែលមានអត្ថន័យយ៉ាងធំធេងចំពោះការស្ថិរស្ថេរគង់វង្ស និងការរីក ចម្រើនរបស់មាតុភូមិ និងប្រជាជាតិខ្មែរ ។ មហាជ័យជម្នះ ថ្ងៃ ៧មករា ជាប្រវត្តិសាស្ត្របានបញ្ចប់ ដំណាក់កាលដ៏ខ្មៅងងឹតបំផុតរបស់កម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មីដ៏ភ្លឺថ្លាសម្រាប់ប្រជា ជនកម្ពុជាគ្រប់រូប ។ 

ក្នុងស្ថានភាពត្រូវចេញដំណើរពីចំណុចសូន្យ យើងបានប្រឈមមុខដោះ ស្រាយឧបសគ្គច្រើនរាប់មិនអស់ ដោយជំហរប្តូរផ្តាច់ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ដែលធ្វើឲ្យយើងមានអ្វីៗដូចសព្វថ្ងៃនេះ ភាពងាយស្រួល និងឧបសគ្គតែងមានគ្រប់ពេលនៅ ក្នុងដំណើររបស់ជាតិយើង ប៉ុន្តែនៅគ្រប់កាលៈទេសៈ ភាពងាយស្រួលតែងតែមានឧត្តមភាព 

ឯកឧត្តមមានប្រសាសន៍បន្តថា៖ឯកសារនេះមានគោលបំណងបង្កើនថែមនូវការយល់ដឹងចាំបាច់មួយចំនួនអំពីសភាពការណ៍កម្ពុជា ទាំងពេលមុន និងបច្ចុប្បន្ន ដើម្បីពង្រឹងមូលដ្ឋាននៃការត្រិះរិះដ៏ត្រឹមត្រូវ និងពង្រឹងជំហររបស់មន្ត្រី គណបក្សក្នុងការបំពេញភារកិច្ចបម្រើជាតិ បម្រើប្រជាជន និងការពាររាល់សមិទ្ធផលដែលគណ- បក្សបានសម្រេចជូនជាតិ។

ឯកឧត្តមមានប្រសាសន៍បន្តថា៖ដោយមានដំណាក់កាលធំទាំងបីនៃសភាពការណ៍កម្ពុជាពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ៖ 

ដំណាក់កាលទី១ ពីឆ្នាំ ១៩៧៩-១៩៩១ : ការពារការរស់ឡើងវិញរបស់ប្រជាជាតិ ស្តារ និងកសាងមាតុភូមិឡើងវិញ បង្កបុព្វបទសម្រាប់សន្តិភាព និងការ បង្រួបបង្រួមជាតិឈរលើជំហរការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន គណបក្សប្រជាជនកម្ពុជាបាន បំពេញតួនាទីជាកម្លាំងស្នូលក្នុងការរក្សាស្ថិរភាពប្រទេសជាតិ បន្ត ខិតខំធ្វើអ្វីៗទាំងអស់ក្នុងលទ្ធភាពរបស់ខ្លួន ដើម្បីដោះស្រាយសភាពការណ៍ក្រោយការបោះឆ្នោត ដោយសុខចិត្តព្យួរទុកការតវ៉ាចំពោះលទ្ធផលនៃការបោះឆ្នោត ហើយធ្វើសហការជាមួយបណ្តា គណបក្សនានាដែលជាប់ឆ្នោតនៅក្នុងសភាធម្មនុញ្ញ បង្កើតឡើងរដ្ឋាភិបាលជាតិបណ្តោះអាសន្ន ដើម្បីរួមគ្នាដោះស្រាយបញ្ហាធំៗរបស់ជាតិទាំងខាងនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ចក្នុង ដំណាក់កាលអន្តរកាល រហូតសម្រេចបាននូវរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យមួយ ធ្វើឲ្យសភាធម្មនុញ្ញ ក្លាយជាសភាជាតិ និងការបង្កើតរាជរដ្ឋាភិបាលចម្រុះសម្រាប់នីតិកាលទី១។

ដំណាក់កាលទី ២ ពីចុងឆ្នាំ១៩៩១-១៩៩៣ ៖ ដំណាក់កាលអន្តរកាលឆ្ពោះទៅ កាន់ការបោះឆ្នោតជាតិលើកទី ១ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ- សេរី ពហុបក្ស ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា សភាពការណ៍កម្ពុជាបានផ្ទេរយ៉ាងឆាប់រហ័សពីការតស៊ូខាងយោធាជាសំខាន់ មកជាការតស៊ូខាង នយោបាយសតិអារម្មណ៍ជាសំខាន់ គួបផ្សំនឹងខាងសេដ្ឋកិច្ច សង្គម និងសន្តិសុខ ទន្ទឹមនេះ ជាការ តស៊ូចាប់បង្ខំឲ្យគ្រប់ភាគីអនុវត្តឲ្យបានត្រឹមត្រូវតាមកិច្ចព្រមព្រៀងសន្តិភាព។

ពួកខ្មែរក្រហម និងភាគីប្រឆាំង ២ ទៀត មិនបោះបង់ ចោលឧបាយកលផ្ដួលរំលំរដ្ឋកម្ពុជាឡើយ ជាពិសេសមុនពេលបោះឆ្នោត ពួកគេបានរកគ្រប់វិធីដើម្បីបំផ្លាញស្ថានភាពដដែលខាង នយោបាយ និងយោធា ប៉ុនប៉ងធ្វើឲ្យចុះខ្សោយឥទ្ធិពលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជានិងសមត្ថភាពគ្រប់គ្រងរបស់រដ្ឋកម្ពុជា។

ប៉ុន្តែរដ្ឋកម្ពុជានៅតែរក្សាបានប្រៀបជាយុទ្ធសាស្ត្រគ្រប់គ្រងប្រទេសស្ទើរទាំងស្រុងដោយរក្សា បានរចនាសម្ព័ន្ធ និងដំណើរការធម្មតាលើគ្រប់វិស័យ។ ឥទ្ធិពល នៃមាគ៌ានយោបាយរបស់គណបក្ស សច្ចធម៌នៃរបបរដ្ឋកម្ពុជា និងសមិទ្ធផលនៃសង្គមជាតិត្រូវបាន ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ ជាពិសេសដោយ ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋ និងជាព្រះប្រធាន SNC ហើយកម្លាំងអន្តរជាតិ ដែលមានវត្តមាននៅកម្ពុជាក៏ពុំអាចបដិសេធដូចពេលមុនបានទៀត ។

ដំណាក់កាលទី ៣ ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន : សន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ក្រោយការបោះឆ្នោតជាតិនីតិកាលទី១ កម្ពុជាបានផ្ទេរចូលដំណាក់កាលថ្មីមួយទៀត គឺការបង្រួបបង្រួមជាតិ ការអនុវត្តនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស និងការពង្រីកបុព្វបទសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមបន្តថា៖រណសិរ្សសាមគ្គី ឯកភាពជាតិ ជាកត្តានៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ និងជាប្រភពកម្លាំងដើម្បីការពារនិងកសាងមាតុភូមិ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបាន បង្កើតឡើងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ ដោយមាន សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ជាប្រធាន និង សម្តេចធម្មពោធិសាល ជា ស៊ីម ជាអនុប្រធាន ឆ្នាំ ១៩៨១ មហាសន្និបាតរណសិរ្សលើកទី៣ សម្រេចប្តូរឈ្មោះជា រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា (សម្តេច ជា ស៊ីម ជាប្រធាន, សម្តេច ហេង សំរិន ជាប្រធានកិត្តិយស)។

ការបន្តដោះស្រាយបញ្ហាខ្មែរដោយខ្មែរខ្លួនឯងក្នុងដំណើរការសន្តិភាវូបនីយកម្មប្រទេសជាតិ ទាំងមូល តាមរយៈ “នយោបាយឈ្នះ ឈ្នះ” របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេច ហ៊ុន សែន បានទទួលជោគជ័យដ៏ធំធេងបំផុតនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ ។

ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០២៣ បានផ្តល់លទ្ធភាពពេញលេញដល់គណបក្សក្នុងការ បន្តដឹកនាំប្រទេស ដើម្បីអនុវត្តកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសបានអនុម័ត កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ ។ ផ្អែកលើកម្មវិធីនយោបាយរបស់គណបក្ស រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានរៀបចំកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។








No comments