សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីទោ សិទ្ធិ ឡោះ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ពលរដ្ឋ ៤៩៥ គ្រួសារនៅស្រុកស្វាយចេក!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ និងជួសមុខ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ  នៅព្រឹកថ្ងៃទី ២៨  ខែ សីហា ឆ្នាំ ២០២១  លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡោះ  សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត,លោក លឿង សុភ័ក្តិ  ប្រធានគណៈ កម្មាធិការគណបក្សស្រុកស្វាយចេក និងក្រុមកា រងារថ្នាក់ខេត្ត,ថ្នាក់ស្រុក ចុះជួយស្រុកស្វាយចេក បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមមាន៖ អង្ករ ៩៩០០ គីឡូក្រាម , ទឹកសុីអុីវ ៤៩៥យួរ , ត្រី ខ ៤៩៥ យួរ, មី ៤៩៥ កេសតូច , ទឹកត្រី ៤៩៥ យួរ  ផ្តល់ជូនប្រជាពលរដ្ឋចំនួន ០២ ភូមិ (ភូមិបែកចានចំនួន ២១៥គ្រួសារ និងភូមិ ខ្វាវកើតចំនួន ២៨០គ្រួសារ) ដែលត្រូវ បានបិទខ្ទប់ដោយសារការីករាតត្បាតជម្ងឺកូវីដ ១៩ សរុបចំនួន ៤៩៥គ្រួសារ ក្នុងឃុំរលួស ស្រុកស្វាយចេក ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ដោយក្តីនឹករលឹក និង សូមអោយបងប្អូនប្រជាពលរដ្ឋួទាំងអស់ ប្រកាន់ភ្ជាប់នូវ  ៣ ការពារ ៣ កុំ និងតាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាតត្បាតជំងឺកូវីត ១៩( Covid-19) ។

ក្នុងចំណោមប្រជាពលរដ្ឋ ចំនួន ៤៩៥គ្រួសារ ដោយក្នុងមួយគ្រូសារទទួលបាន ៖

  -អង្ករ  ២០ គីឡូក្រាម

    -ទឹកសុីអុីវ    ០១យួរ

    -ត្រី ខ   ០១យួរ

    -មី    ០១ កេស

    -ទឹកត្រី  ០១យួរ ។

#ដោយរស្មីក្រុងតាខ្មៅ!!!!!



No comments