សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អគ្គស្នងការនគរបាលជាតិ កែសម្រួលសមាសភាពក្រុមការងារ ប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ភ្នំពេញ៖ផ្សាយចេញនៅថ្ងៃទី២៨ខែសីហាឆ្នាំ២០២១ឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងារ ប្រមូលព័ត៌មាន ស្រាវ ជ្រាវស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាប ការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ កាលពីចុងសប្តាហ៍នេះ។


យោងតាមសេចក្តីសម្រេច ត្រូវបានកែសម្រួលសមាសភាពក្រុមការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេតករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់-បង្ក្រាបការទន្ទ្រាន កាន់កាប់ដីរបស់រដ្ឋ ដោយខុសច្បាប់ នៅតាមបណ្តាភូមិសាស្ត្រ រាជធានី-ខេត្ត ដែលឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាប្រធាន និងឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន។

ក្រុមការងារនេះមានសិទ្ធិប្រើប្រាស់កម្លាំងនាយកដ្ឋានជំនាញនៃផែនសន្តិសុខ លើការងារនីតិវិធី និងអន្តរាគមន៍ក្នុងករណីចាំបាច់។ ប្រើប្រាស់កម្លាំងផែនសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត លើការងារប្រមូលព័ត៌មាន ស្រាវជ្រាវ ស៊ើបអង្កេត និង នីតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្នុងដែនសមត្ថកិច្ច ឬ សហការរវាងខេត្តនិងខេត្ត ក្នុងករណីទីតាំងជម្លោះ ឬតំបន់កាន់កាប់ ស្ថិតនៅក្នុងដែនសមត្ថកិច្ចខេត្តពីរ ឬច្រើន។ ប្រើប្រាស់កម្លាំងស្នាក់ការចារកម្មគ្រប់រាជធានី-ខេត្ត លើការងារប្រមូលព័ត៌មាន ស្រាវជ្រាវ និងកសាងមុខសញ្ញាក្នុងមូលដ្ឋាន។ ស្នើសុំកិច្ចសហប្រតិបត្តិការជាមួយបណ្តានាយកដ្ឋានអង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ដាស្ថាប័នរដ្ឋពាក់ព័ន្ធ ក្នុងករណីចាំបាច់ ឬករណីរកឃើញបទល្មើសផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងករណីដីធ្លី ដែលបានចុះ ស្រាវជ្រាវ និងកសាងសំណុំរឿងលើករណីជម្លោះដីធ្លី និងការទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ បញ្ជូនទៅតុលាការ។

ក្រុមការងារនេះមានភារកិច្ច ប្រមូលព័ត៌មានអំពីសកម្មភាពញុះញង់ ឧបត្ថម្ភ គាំទ្រដល់ការបង្កើតឱ្យមានការតវ៉ា ទាមទារ ឬ ប្រើប្រាស់ ល្បិចកលអុជអាលឱ្យមានជម្លោះដីធ្លី ឬក៏ធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីរបស់រដ្ឋដោយខុសច្បាប់ ដែលបង្កចលាចលនៅតាមបណ្តា ភូមិសាស្ត្ររាជធានី-ខេត្ត។ កំណត់មុខសញ្ញាសកម្មជនដីធ្លីពាក់ព័ន្ធនឹងសកម្មភាពបទល្មើស ដើម្បីបង្ការទប់ស្កាត់ និង បង្ក្រាបកុំឱ្យបទល្មើស ដដែលកើតឡើងសារជាថ្មី។ តម្លើងបញ្ជីករណីរឿងដើម្បីកំណត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ វាយតម្លៃករណីរឿង និងស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបើកការស៊ើបអង្កេត ស្រាវជ្រាវប្រមូលភស្តុតាង តម្លើងបញ្ជីមុខសញ្ញា និងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី។ បូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ រាយការណ៍ ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ។ អនុវត្តភារកិច្ចផ្សេងៗតាមគោលការណ៍ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ៕

#ដោយតាខ្មៅ!!!!!



No comments