សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ក្រុមការងារ និងប្រតិកម្មរហ័ស នៃស្នងនគរបាលរាជធានីភ្នំពេញ បំភ្លឺព័ត៌មានគ្មានការពិត បំភ្លឺបែបមន្ត្រីគ្រាប់ល្ពៅ ភូតកុហកថ្នាក់ដឹកនាំ ទំលាក់កំហុសឲ្យអ្នកដទៃ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ បន្ទាប់ពីមានបណ្តាញសារព័ត៌មាន ចុះផ្សាយអំពីទីតាំងបនល្បែងស៊ីសងដុះស្លែ មួយកន្លែងក្នុងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ដែលមានចំណងជើងថា៖ «បនល្បែងស៊ីសងដុះស្លែ នៅក្នុងផ្ទះលោក ឆើត កំពុងតែធ្វើព្យុះភ្លៀង និងគំរាមកំហែងដ៏សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ» ភ្លាមនោះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅកាន់លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បន្ទាប់មកលោក អធិការបានបញ្ជារឲ្យ អធិការរងដឹកនាំកម្លាំងចុះដល់គោលដៅ ហេីយធ្វេីការត្រួតពិនិត្យជាក់ស្តែង ដោយពុំមានឃើញមានការលួចលែងជល់ ឬអាប៉ោង ដូចការចុះផ្សាយនោះទេ ជាក់ស្តែងមានតែអ្នកជួលបន្ទប់ស្នាក់នៅចេញចូលធម្មតា។

ពាក់ព័ន្ធទៅនឹងសេចក្តីបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងនគរបាលរាជធានីភ្នំពេញ អង្គភាពសារព័ត៌មានយើងសុំធ្វើការរិះគន់ចំៗ ក្នុងន័យស្ថាបនា ថា៖ «ក្រុមការងារ និងប្រតិកម្មរហ័ស នៃស្នងនគរបាលរាជធានីភ្នំពេញ បំភ្លឺព័ត៌មានគ្មានការពិត បំភ្លឺបែបមន្ត្រីគ្រាប់ល្ពៅស្ងោរទី១ ភូតកុហកថ្នាក់ដឹកនាំ ទំលាក់កំហុសឲ្យអ្នកដទៃ» ម្យ៉ាងវិញទៀតការបំភ្លឺព័ត៌មានរបស់ក្រុមការងារ និងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញពីភាពខ្វះខាតក្នុងការស្រាវជ្រាវ និងខ្វះការស្វែងយល់អំពីព័ត៌មានពិត ឬ ព័ត៌មានមិនពិត!! ហើយកាលបំភ្លឺបែបនេះកំពុងតែផ្តល់ភាពកក់ក្តៅដល់ជនល្មើស ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ (ប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ និងល្មើសបំរាម របស់រាជរដ្ឋាភិបាលកម្ពុជា) ដែលជាអំពើល្មើសមិនអាចលើកលែងឲ្យបាន។

ទាក់ទិនទៅនឹងករណី «បនល្បែងស៊ីសងដុះស្លែ នៅក្នុងផ្ទះលោក ឆើត កំពុងតែធ្វើព្យុះភ្លៀង និងគំរាមកំហែងដ៏សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ យ៉ាងធ្ងន់ធ្ងរ» ខាងសារព័ត៌មាន និងប្រជាពលរដ្ឋ សុំអំពាវនាវដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់កម្លាំងជំនាញ មកសហការជាមួយសារព័ត៌មាន ដើម្បីបង្ហាញពីការពិត និងឈានទៅដល់ការចាប់ជនល្មើសឈ្មោះ ឆើត និងបក្សពួក យកទៅផ្តន្ទាទោសតាមច្បាប់៕

អង្គភាពសារព័ត៌មានយើង នឹងរង់ចាំការសហការជាមួយអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ!! និងត្រៀមរៀបចំបង្ហាញឯកសារពាក់ព័ន្ធទៅនិងអំពើល្មើសច្បាប់របស់ម្ចាស់ទីតាំងបនល្បែង ដែលបានប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ក្នុងរដូវកាលកូវីដ១៩។








No comments