សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សូមលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប និងលោក ដា ចំរើន អធិការក្រុងជួយពិនត្យមើលអាជីវកម្មទិញលក់អេតចាយមួយកន្លែងនៅបណ្តោយផ្លូវកម្ពុជាកូរ៉េ កំពុងតែមានការរិះគន់ពីប្រជាពលរដ្ឋ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

.................................................................

ខេត្តសៀមរាប÷នាថ្ងៃទី២៩ខែសីហាឆ្នាំ២០២១នេះអង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ)ទទួលបានពីប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវកម្ពុជាកូរ៉េស្ថិតនៅ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ប្រាប់មកអង្គភាពយើងថាពួកគាត់សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬក៏មន្ទ្រីដែលពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យមើលកន្លែងទិញអេតចាយមួយកន្លែងនេះផង។

ប្រជាពលរដ្ឋនិងមហាជនជាច្រើនមានរិះគន់យ៉ាងខ្លាំងចំពោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដែលបណ្តោយឲ្យអ្នកដែលធ្វើអាជីវកម្មលក់ទិញ អេតចាយ ច្រកដប ច្រកកំប៉ុង ស្បោងប្លាស្ទិក ដាក់តាមដងផ្លូវកម្ពុជាការ៉េ ពាសវាលពាសកាល ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ យ៉ាងធ្ងន់ធ្ងរ។

បងប្អូនប្រជាពលរដ្ឋបានបន្តទៀតថា៖ ពេលធ្វើដំណើរឆ្លងកាត់តាមតំបន់នេះម្តងៗពួកគាត់ពិបាកក្នុងការគេចឡានម៉ូតូហើយពេលខ្លះមានក្បាលវីសឬក៏ដែកជ្រុងច្រង៉ែងច្រង៉ាងចំកណ្តាលថ្នល់និងជាប់ចិញ្ចើមផ្លូវមហាជនជាច្រើនធ្វើដំណើតឆ្លងកាត់ផ្លូវថ្នល់កម្ពុជាការ៉េកំពុងតែរិះគន់ដល់អាជ្ញាធរមូលដ្ឋានហេតុអ្វីមិនមានចំណាត់ការទីតាំងមួយកន្លែងនេះនៅតែទុកបណ្ដោយឲ្យទីតាំងនេះនៅយ៉ាងអនាធិបតេយ្យចឹង!!!

ពោលគឺ៖ដូចជាអត់សុវត្ថិភាពសម្រាប់ពួកគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្ដងៗ!!!!សូមអាជ្ញាធរដែលពាក់ព័ន្ធមេត្តាចុះពិនិត្យនឹងមានវិធានជួយមើលទីតាំងទទួលទិញអេតចាយមួយកន្លែងនេះផងចៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋដូចមហាជន ថាអាជ្ញាធរមូលដ្ឋានមិនយកចិត្តទុកដាក់ចូលរួមការកែរអសណ្ដាប់ធ្នាប់សាធារណៈ។

ពាក់ព័ន្ធទៅនិងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរដល់លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប និង លោក ដា ចំរើន អធិដ្ឋាននគរបាលក្រុងសៀមរាប មេត្តាចាត់ជំនាញពាក់ព័ន្ធ ចុះកែលម្អ ទីតាំងខាងលើនេះផងទាន ដើម្បីបរិស្ថានស្អាត ថាសុខភាពល្អជូនដល់ប្រជាពលរដ្ឋនិងទីក្រុងស្អាត៕ ដោយលោក ម៉ាន់មី តាខ្មៅ៩!!!




No comments