សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ ក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញចុះធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធជួញដូរនូវសារធាតុញៀនខុសច្បាប់!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖នាថ្ងៃទី29.8.2021 វេលាម៉ោង15:50នាទី នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងតាមយោបល់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ព្រមទាំងបានការសម្របសម្រួលនីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ាន វ៉ាន់វណ្ណាន ហៅចិន ភេទប្រុស អាយុ41ឆ្នាំ មានទីលំនៅភូមិ-សង្កាត់ខាងលើ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន សមត្ថកិច្ចដកហូតបាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន 2កញ្ចប់

-ទូរស័ព្ទដៃចំនួន 1គ្រឿង, កាំបិត 4ដើម និងសម្ភារៈមួយចំនួនទៀត ។

ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។#ដោយលោកភៅសុភ័ក្រ្ត០៣!!!!!



No comments