សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមបណ្តាគោលដៅនីមួយៗតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នៅវេលាម៉ោង៨ និង២០នាទី៖ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោក ប៉ុស្តិ៍ក្បាលស្ពាន ក្រោយពីសម្រាកព្យាបាលជំងឺកូវីដ19 បានជាហើយ ក៏អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ណែនាំធ្វើចត្តាឡីស័កគ្រប់១៤ថ្ងៃនៅផ្ទះរួចក៏ចូលបំរើការងារជូនអង្គភាពវិញនៅថ្ងៃនេះ ក៏ អនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ *លោកវរសេនីយ៍ទោ ឈិន ឈាងមេបញ្ជាការរង ទទួលទិសប៉ុស្តិ៍ក្បាលស្ពាន នៃវរៈសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨៩១។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពាន នៃវរ:សេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចុះធ្វើការដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ និងត្រួតពិនិត្យតាមបណ្តាគោលដៅនីមួយៗកងកម្លាំងនគរបាលប៉ុស្តិ៍ក្បាលស្ពានឈរជើងការពារសន្តិសុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនខុសច្បាប់ គ្រប់ប្រភេទផងដែរ។ល។

ក្នុងឱកាសនោះ៖លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកប៉ុស្តិ៍ក្បាលស្ពានក៏អំពាវនាវដល់កងកម្លាំងនិងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី19 ជាពិសេសជំងឺ បំប្លែងប្រភេទថ្មី ដែលតា(Delta) នឹង តាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ។

ដោយ៖តាខ្មៅ!!!!!





No comments