សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ទីតាំងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់កំពុងបើកលេងយ៉ាងរលូនបែបជាលោក សុឹម ឃាង អធិការស្រុកកោះធំមិនមានវិធានការចុះបង្ក្រាបប្រហែលជាទទួលបាន....!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្ដាល៖ ចេញផ្សាយថ្ងៃទី០៦.១១.២០២១ទីតាំងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង «ហ្គេមបាញ់ត្រី»  ប្រភេទខ្នាតធំ មួយកន្លែង ស្ថិតនៅ ភូមិជ្រៃធំ ឃំុសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កំពុងបើកទទួលភ្ញៀវអ្នកញៀនល្បែងគ្រប់វណ្ណៈកំពុងដំណើរបើកលេងយ៉ាងរលូនបែបជាអាជ្ញារធរមូលដ្ឋានមិនអើតពើហើយគ្មានវិធានការចុះបង្ក្រាបប្រជាពលរដ្ឋដាក់ការសង្ស័យថាសមត្ថកិច្ចក្នុងមូលដ្ឋានប្រហែលជាទទួលលាភសក្ការៈហើយមើលបានជាមិនចុះបង្ក្រាបរឺជាឆ្នាំងបាយជាប្រចាំក្នុងមូលដ្ឋាន!!!


ប្រជាពលរដ្ឋនិងមហាជនកំពុងងើយឆ្ងល់ហេតុអ្វីល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះកំពុង បើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ទាំងក្មេង ទាំងចាស់ គ្រប់វ័យ និងសំបូរទៅដោយជនញៀនថ្នាំ  យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ២៤ម៉ោងលើ២៤ម៉ោង ចេញចូលទៅលេងដូចរោងល្ខោនបែបជាអាជ្ញារធរនៅមូលដ្ឋានមើលមិនឃើញទៅវិញរឺទីតាំង(ហ្គេមបាញ់ត្រីខ្នាតធំ)មួយកន្លែងនេះចេះលេងសៀកបំបាំងភ្នែកសមត្ថកិច្ច។

ប្រជាពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំងទីណាមានល្បែងស៊ីសងនៅក្នុងមូលដ្ឋានហើយទីនោះ ប្រាកដ ជាមានបទល្មើសកើតឡើង ជាបន្ត បន្ទាប់ ជាក់ជាមិនខាន ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការ បង្កបង្កើតនូវបទល្មើសជាច្រើនដូចជា អំពើហឹង្សាក្នុងគ្រួសារ លួច  ឆក់ ប្លន់សម្លាប់ និងបទល្មើសផ្សេងៗទៀត គឺកើតចេញពីល្បែងនេះតែម្តង។

ប្រជាពលរដ្ឋនិងមហាជនជាច្រើននិយាថាលោក សុឹម ឃាង អធិការស្រុកកោះធំគួរតែមានវិធានការដឹកនាំកម្លាំងក្នុងមូលដ្ឋានចុះដើរល្បាតនិងពិនិត្យមើលទីតាំងល្បែងសុីសងរីកដូចផ្សិតក្នុងមូលដ្ឋានផងកុំតែសំងំដូនកូនខ្ចីពេកមើលទៅមិនល្អទេគួរតែចាត់ការចុះបង្ក្រាបផង!!!ជៀសវាងប្រជាពលរដ្ឋនិងមហាជនរិះគន់និងដាក់សង្ស័យថាអាជ្ញាធរមូលដ្ឋានឃុបឃិតគ្នានិងបើកភ្លើងខៀវបង្កើតបទល្មើសល្បែងស៊ីសងរឺអសមត្ថភាពក្នុងការចុះបង្ក្រាប។

ប្រជាពលរដ្ឋនិងមហាជនតែងតែគាំទ្ររាល់ចំណាត់ការរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលរាល់បញ្ហាបងប្អូនប្រជាពលរដ្ឋចូលខមិនក្នុងផេកផ្លូវការរបស់ស្នងការខេត្តកណ្តាល!!រឺសារព័ត៌មានក្នុងប្រទេសចុះផ្សាយបងប្អូនប្រជាពលរដ្ឋតែងឃើញថាឯកឧត្តមស្នងការតែងតែបញ្ជារកម្លាំងដោយផ្ទាល់ដើម្បីចុះធ្វើការបង្ក្រាបរាល់ល្បែងល្បែងសុីសងខុសច្បាប់ទាំងឡាយណាដែលធ្វើអោយបាត់បង់និងប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋ!!

ប្រជាពលរដ្ឋនិងមហាជនជាច្រើនសង្ឃឹមថាឯកឧត្តមស្នងការខេត្តកណ្តាលនិងវិធានការចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងនេះបានជាក់ជាមិនខានមិនអោយបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្មណ៍នោះឡើយ!!!

រាល់ការចុះផ្សាយល្បែងស៊ីសងខាងលើអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ🙏🙏

ការិយាល័យនិពន្ធទំនាក់ទំនងតាម📳

0967117744/017279124




No comments