សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

តើការប្រើហិង្សា ប៉ុនប៉ងមនុស្សឃាត ប្លន់យកទ្រព្យសម្បត្តិ ពីសំណាក់ មេល្បែងស៊ីសងខុសច្បាប់ និងបក្សពួក មកលើអ្នកកាសែត៩នាក់ អាចរួចផុតពីសំណាញ់ច្បាប់ដែរឬទេ?

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តតាកែវ៖ ចេញផ្សាយថ្ងៃទី០៧.១១.២០២១អ្នកកាសែតរងគ្រោះ០៣នាក់ ក្នុងចំណោម០៩នាក់ បានចូលបំភ្លឺតាមការកោះហៅ របស់សមត្ថកិច្ចហើយ បន្ទាប់ពីពួកគាត់បានដាក់ពាក្យប្តឹង ឈ្មោះ គង់ ចាន់ដេត និងបក្ខពួកពីបទ « ប្រើហិង្សាវាយដំយ៉ាងព្រៃផ្សៃ ប៉ុនប៉ងមនុស្សឃាត និងប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើននៅចំណុចផ្លូវចូលទីតាំងបនល្បែងស៊ីសងខុសច្បាប់ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ តុលា ២០២១។

ក្រោយរងអំពើព្រៃផ្សៃនេះ ជនរងគ្រោះបានទៅទីស្នាក់ការសមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា ដើម្បីពិគ្រោះយោបល់ ស្នើសុំការអន្តរាគមន៍ស្វែងរកយុត្តិធម៌ និងបានដាក់ពាក្យបណ្តឹងជាផ្លូវការចូលឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានចេញលិខិតមួយច្បាប់ស្នើសុំឱ្យ ឯកឧត្តមព្រះរាជអាជ្ញា ជួយផ្តល់យុត្តិធម៌ជូនបងប្អូន អ្នកកាសែតរងគ្រោះទាំង០៩នាក់ ទើបមានការកោះហៅជនរងគ្រោះឱ្យចូលបំភ្លឺបន្តបន្ទាប់។

លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីបានឱ្យសមាគមដឹងថា «ការកោះហៅនេះគឺធ្វេីឡេីងតាមបណ្តឹងរបស់ពួកគាត់​ តាមគោលការណែនាំរបស់ ឯកឧត្តម ព្រះរាជអាជ្ញា​ ដេីម្បីចូលខ្លួនសាកសួរដេីម្បីបន្តនីតិវិធីឲ្យបានឆាប់​ សូមអរគុណ»។

តាមរយៈ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បងប្អូនអ្នកកាសែតរងគ្រោះ សូមសំណូមពរ ឯកឧត្តម ស្នងការ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្តតាកែវ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ភ្នំពេញ ជាពិសេសបំផុត ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមមេត្តាជួយពន់លឿននីតិវិធី ចាត់ការជនបង្កតាមច្បាប់ និងផ្តល់យុត្តិធម៌ជូនពូកគាត់ឆាប់ៗៗៗ៕





No comments