កម្លាំងចម្រុះចុះធ្វើការដើរល្បាត ឃាត់ខ្លួនមុខសញ្ញានាំមនុស្សឆ្លងដែន ជាអ្នករត់ម៉ូតូឌុបបាន២នាក់នឹងពលករប្រុសស្រី០៣នាក់!!
ខេត្តបាត់ដំបងៈនៅវេលាម៉ោង០៧:៣០ នាថ្ងៃអាទិត្យ ៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនចំការស្រូវ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ទោ វ៉ែន-ឃួច (នាយប៉ុស្តិ៍ស្តីទី) រួមជាមួយកម្លាំងផ្នែកសេុីបការណ៍ ចំនួន០១នាក់ ចូលរួមដោយលោកអនុសេនីយ៍ទោ សេង-រ៉ើន (នាយផ្នែក) សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភំ្នព្រឹក ចំនួន០៤នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សាន-ង៉ែត (អធិការរង) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០១នាក់ ចូលរួមដោយលោកព្រិន្ទបាលឯក អួន-ឡា (យុទ្ធជន),កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបារាំងធ្លាក់ចំនួន០២នាក់ ដឹកនាំដោយ អនុសេនីយ៍ទោ កែវ-រ៉េត(នាយរងប៉ុស្តិ៍)បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនខុសច្បាប់ត្រង់ចំណុចនៃភូមិសាស្ត្រ ភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបាន ចំនួន០៣នាក់ ស្រី០១នាក់ មានឈ្មោះនិងទីលំនៅដូចខាងក្រោម÷
1.ឈ្មោះ គុណ ចំរើន ភេទស្រី អាយុ២០ ឆ្នាំ ទីលំនៅភូមិបឹងរាំង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
2.ឈ្មោះ ប៉ី ចន្ធូ ភេទ ប្រុសអាយុ២០ឆ្នាំ ទីលំនៅភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
3.ឈ្មោះ អ៊ុក រដ្ឋ ភេទប្រុសអាយុ៥១ឆ្នាំ ទីលំនៅភូមិគោក ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ។មុខសញ្ញាសង្ស័យនាំមនុស្សឆ្លងដែន (ជាអ្នករត់ម៉ូតូឌុបចំនួន០២នាក់) មានឈ្មោះនិងទីលំនៅដូចខាងក្រោម÷
1.ឈ្មោះ នី ង៉ែត ភេទ ប្រុស អាយុ៥៨ឆ្នាំ ។
2.ឈ្មោះ ញ៉ឹក ណយ ភេទប្រុស អាយុ៥១ឆ្នាំ អ្នកទាំង០២មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បន្ទាប់ពីទប់ស្កាត់កម្លាំងយើងបានសាកសួរ កត់ឈ្មោះ ធ្វេីកំណត់ហេតុនិងកិច្ចសន្យាអប់រំណែនាំ រួចបានប្រគល់បងប្អូនទាំងអស់ឲ្យទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកចាត់ការបន្តតាមនីតិវិធី។ដោយលោកភៅសុភ័ក្ត្រតាខ្មៅ០៣!!
No comments