លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានអញ្ជើញនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលមានចំនួន ១១២គ្រួសារ!!!
ខេត្តបន្ទាយមានជ័យ៖នៅរសៀល ថ្ងៃអាទិត្យ៣កើត ខែកត្តិកឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០២១ នេះ ដោយមានការយកចិត្តទុកដាក់ពីលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានអញ្ជើញនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងដែលមានចំនួន ១១២គ្រួសារមកពីភូមិក្បាលកោះក្នុងសង្កាត់ប៉ោយប៉ែតដោយមានការអញ្ជើញចូលរួម
.លោក ភោគ លនចៅសង្កាត់ប៉ោយប៉ែត.
.លោកវ៉ា ជឹមណារ៉េតចៅសង្កាត់រងទី១
.លោកប៊ុនសុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់
.លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់
.លោកគ្រុយ គឹមលន
.លោកលោកស្រីមេភូមិអនុភូមិជំនួយការភូមិ។
អំណោយចែកជូនក្នុងមួយគ្រួសាររួមមានដូចខាងក្រោម៖
១.អង្ករ១០kg ២/.ទឹកត្រី១យួរ ៣/.ទឹកស៊ីអ៊ីវ
៤.អំបិល១kg ៥/.មី១កេសតូច។
ក្នុងឱកាសនោះដែរ ៖លោក គាត ហ៊ុលអភិបាលនៃគណៈ ភិបាលក្រុងប៉ោយប៉ែតក៏បានពាំនាំនូវការសួរសុខទុក្ខរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះពិសេសក្នុងឱកាសនោះដែរ លោកគាត ហ៊ុល អភិបាលនៃគណៈបក្សក្រុងប៉ោយប៉ែត ក៏បានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ននិងសូមរក្សាអនាម័យនិងរក្សាគម្លាត ៣កុំនឹង ៣ការពារ។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតសូមប្រសិទ្ធិពរជ័យមហាប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយពិសេសជៀសផុត ពីជំងឺ covid ១៩។
ដោយ៖លោកចាន់ពុធ
No comments