បែកធ្លាយ!!!!!លោក ស៊ូ សាយ ហៅបងធំ ជើងខ្លាំងនៅខេត្តសៀមរាបលក់ដីគម្របព្រៃឈើរបស់រដ្ឋនិងដីអភិរក្សសត្វខ្សឹបជាង200ហិចតា!!!!!!
...............................................................
ខេត្តកំពង់ធំ៖ផ្សាយចេញនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ស្រុកស្ទោង បែកធ្លាយ លោក ស៊ូ សាយ ហៅបងធំ នៅខេត្តសៀមរាប ដែលតាំងខ្លួនអោយក្រុមហ៊ុនកូរ៉េ បានទិញដីគម្របព្រៃឈើរបស់រដ្ឋ និងដីអភិរក្សសត្វខ្សឹបជាង200ហិចតា ស្ថិតនៅក្នុងភូមិសាស្ដ្រភូមិពពាយ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ស៊ូ សាយ ហៅបងធំ បានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅរសៀលថ្ងៃ១០ ខែសីហាថា ដីគម្របព្រៃឈើជាង២០០ហិចតានេះគឺលោកបានទិញពីប្រជាពលរដ្ឋតាំងឆ្នាំ២០០៧មកម្លេះ ហើយកាលដែលលោកលក់អោយទៅក្រុមហ៊ុនមួយផ្សេង ទៀតនៅក្នុងខែ៦ ឆ្នាំ២០២០ ក្នុងតំលៃ១ហិចតា ជាង2000ដុល្លារ អាមេរិក!
លោក ស៊ូ សាយ ហៅបងធំ ដែលជាជើងខ្លាំងលក់ដីគម្របព្រៃឈើសម្រាំងទុករបស់រដ្ឋនិងដីអភិរក្សសត្វខ្សឹប បានបញ្ជាក់ថាមុនពេលដែលលោក លក់ដីអោយទៅក្រុមហ៊ុនផ្សេងទៀតគណ:ពេលនោះមានក្រុមការងាររបស់សាលាស្រុកស្ទោងនិងសូរិយោដីចុះទៅចុច GPS អោយលោកដែរ
ក៏ប៉ុន្តែប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមន្ត្រីរាជការមួយចំនួននៅក្នុងស្រុកស្ទោងដែលដឹងរឿងពិតៗជាហួសចិត្តនិយាយមិនចេញ ចេះតែហ៊ានម្លេះ បើប្រជាពលរដ្ឋវិញសូម្បីតែទៅកាប់អុសយកមកដាំបាយប្រើជាលក្ខណ:គ្រួសារសោះដេញពួកគាត់មិនអោយចូលទៅកាប់អុសនៅក្នុងព្រៃនោះទេ
ចំពោះករណីដែលលោក ស៊ូ សាយ ហៅបងធំ លក់ដីគម្របព្រៃឈើរបស់រដ្ឋនិងដីអភិរក្សសត្វខ្សឹបជាង២០០ ហិចតាអោយទៅក្រុមផ្សេងទៀតនោះ គឺក្រុមនោះដាក់គ្រឿងចក្រទៅឈួសឆាយតែត្រូវបានសមត្ថកិច្ចចុះទៅចាប់គ្រឿងចក្រចំនួនពីរដងរួចមកហើយ ពីព្រោះដីព្រៃទាំងអស់នោះសុទ្ធតែ ជាដីព្រៃសម្រាំងទុករបស់រដ្ឋហើយនិងដីអភិរក្សសត្វខ្សឹប សមត្ថកិច្ចហាមដាច់ខាតមិនអោយមានការឈួសឆាយទេ ចំណែកគ្រឿងចក្រដែលចាប់បានជាលើកទី២ត្រូវបានរក្សាទុកនៅកន្លែងសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្ទោង
លោក លឹម ប៊ុនហេង ប្រធានការិយាល័យភូមិបាលស្រុកស្ទោងបានប្រាប់អ្នកសារព័ត៌មានយើងថាលោកបានមិនដឹងទេរឿងលោក ស៊ូ សាយ ហៅបងធំ លក់ដីគម្របព្រៃឈើរបស់រដ្ឋនិងដីអភិរក្សសត្វខ្សឹបជាង២០០ ហិចតា។
ចំណែកលោក ណែត សារី អភិបាលស្រុកស្ទោង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថាជាប្រជាពលរដ្ឋ ដីព្រៃសម្រាងទុករបស់រដ្ឋនិងដី អភិរក្សសត្វខ្សឹប ដែលមិនទាន់កាត់ឈ្វៀល ផង លោកអភិបាលស្រុកហ៊ានចុះហត្ថលេខាវ៉ៃត្រា តើមានន័យយ៉ាងដូចម្តេចវិញ ពាក់ព័ន្ធក្នុងករណីខាងលើ សូមលោកអភិបាលខេត្តកំពង់ធំ មេត្តា ចាត់មន្ត្រីជំនាញ ចុះអន្តរាគមន៍ចំពោះរឿងនេះ ដោយក្តីអនុគ្រោះផង
ក្រុមការងារអ្នកសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕
ការិយាល័យនិពន្ធ☎️0967117744/017279124
No comments