សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង មានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង "ភ្នាល់បាល់ ភ្នាល់បៀរការ៉ាត"ដុះស្លែរដល់ធំ កំពុងតែបើកលេងនៅក្នុងសង្កាត់បឹងកេងកងទី១ដែលរឺទេ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



..........................................................................

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី១១.០៨.២០២១ ទីតាំងល្បែងស៊ីសង ដល់ធំ« ភ្នាល់បាល់ ភ្នាល់បៀរការ៉ាត » ប្រភេទ កាស៊ីណូអនឡាញផ្សេងៗជាច្រើន ស្ថិតនៅផ្លូវ២៩៤ កែងវិថីត្រសក់ផ្អែម (ជាប់ផ្ទះលក់គ្រឿងសមុទ្រក្បាលត្រី) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កំពុងតែបើកដំណើរការយ៉ាងកក្រើកក្រែង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញទៅវិញ។



ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជា អាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការចុះបង្ក្រាប។



តើ លោក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌ បឹងកេងកង មានសមត្ថភាពចុះបង្ក្រាប ទីតាំងល្បែងស៊ីសង "ភ្នាល់បាល់ ភ្នាល់បៀរការ៉ាត"ដល់ធំនេះ កំពុងតែបើកលេងនៅក្នុងសង្កាត់បឹងកេងកងទី១ មានការប្រមូលផ្តុំបើកលេងយ៉ាងគគ្រឹកគគ្រេងដែលរឺទេ!!!!!


ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនស្នើសុំអោយ លោក ស៊ឹម ពិសិដ្ឋ អធិការខណ្ឌ បឹងកេងកង គួរតែបញ្ចេញសមត្ថភាពរបស់ខ្លួនមានចំណាត់ការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន! ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុបខិតជាមួយបទល្មើសនិងអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។



មហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់ លោក ធឹម សំអាន អភិបាលខណ្ឌ បឹងកេងកង ជានិច្ចការបងប្អូនប្រជាពលរដ្ឋឃើញថាលោក អភិបាលខណ្ឌតែងតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងចុះបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់។

ជាពិសេសការប្រមូលផ្ដុំគ្នាដោយមិនគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាលកំពុងតែមានវិធានការទប់ស្កាត់និងការរីករាលដាលពីជំងឺកូវីដ19 ។



ប្រជាពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសង ដល់ធំ« ភ្នាល់បាល់ ភ្នាល់បៀរការ៉ាត » មួយកន្លែងនេះលោកអភិបាលនិងប្រើកណ្ដាប់ដៃដែកនិងចុះបង្ក្រាបបានជាក់ជាមិនខានមិនឱ្យបងប្អូនប្រជាពលរដ្ឋអស់សង្ឃឹមចំពោះលោក។

ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសងជល់មាន់ខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ)ទៅរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើ។

ការិយាល័យនិពន្ធ📱0967117744/017279124







No comments