សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ម៉ន វិទ្ធី អធិការខណ្ឌពោធិ៍សែនជ័យមានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ នឹងអាប៉ោងដល់ធំ កំពុងតែបើកលេងនៅថ្នល់រថភ្លើងដែលរឺទេ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


.................................................................

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី៣១.០៧.២០២១ទីតាំងល្បែងស៊ីសង «មាន់ជល់ និងអាប៉ោង» ដល់ធំមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង សង្កាត់ កាកាប ខណ្ឌ ពេាធិសែនជ័យ កំពុងតែបើកដំណើរការយ៉ាងកក្រើកក្រែង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញបង្ក្រាប។



ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជា អាជ្ញាធរមានសមត្ថកិច្ច បែរជាមើលមិនឃើញ។



តើលោក ម៉ន វិទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ មានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ នឹងអាប៉ោងដល់ធំ កំពុងតែបើកលេងនៅថ្នល់រថភ្លើងដែលរឺទេ!!!!!


ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនស្នើសុំអោយលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់វិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន! ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុបខិតជាមួយបទល្មើសនិងអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។



មហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងក៏ជាស្នងការជាតិភ្នំពេញសូមមេត្តាមានវិធានការចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែងនេះកំពុងតែប្រមូលផ្ដុំគ្នាលេងមិនខ្លាចកំពុងតែប្រមូលផ្តុំគ្នាមិនខ្លាចញញើតពីការរីករាលដាលកូវីដ19 ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។


ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសងជល់មាន់ខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ)ទៅរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើ។


ការិយាល័យនិពន្ធ📱0967117744/017279124

No comments