សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមាគមអតីតយុទ្ធជនខេត្តកណ្តាលបានប្រគល់ផ្ទះ និង សម្ភារះ របស់សមាគម អតីតយុទ្ធជន ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន០៣គ្រួសារក្នុងស្រុកល្វាឯម​!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


.......................................................................

ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអាទិត្យ០៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែសីហាឆ្នាំ២០២១ ឧត្តមសេនីយត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល​ នឹងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកណ្តាល រួមជាមួយលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានកិត្តយសសមាគម អតីតយុទ្ធជនស្រុក លោកវរសេនីយឯក ហេង សុផល អធិការនគរបាលស្រុកនិងជាប្រធានសមាគមអតីតយុទ្ធជនស្រុក ព្រមទាំងលោក លោកស្រីអនុប្រធាន​ សមាជិកសមាជិការ​សមាគម អតីតយុទ្ធជនស្រុក បានប្រគល់ផ្ទះ និង សម្ភារះ របស់សមាគម អតីតយុទ្ធជន ជូនដល់គ្រួសារអតីតយុទ្ធជនចំនួន០៣គ្រួសារក្នុងស្រុកល្វាឯម​រួមមាន៖

១-ឃុំពាមឧកញ៉ាអុង ០១គ្រួសារ ឈ្មោះ ឡឹង ពូន ភេទស្រី អាយុ៦១ឆ្នាំជាស្ត្រីមេម៉ាយ។

២-ឃុំព្រែកក្មេង០១គ្រួសារប្តីឈ្មោះ ហេង គឹមហ៊នអាយុ ៥៨ឆ្នាំ ប្រពន្ធឈ្មោះ រ៉ា ស៊ី អាយ ៤៩ឆ្នាំ។

៣-ឃុំបឹងគ្រំ០១គ្រួសារ ឈ្មោះ ឯម សារុន ភេទស្រី អាយុ៦៩ឆ្នាំស្ត្រីមេម៉ាយ។

សម្ភារៈ ផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖

-ផ្ទះ១ខ្នងទទឹង ៥ម x ៧ម សរសរបេតុង ប្រក់ស័ង្កសី ។

-ថវិកាសមាគមអតីតយុទ្ធជន៦០ម៉ឺនរៀល

-ថវិកាលោកអភិបាលស្រុកល្វាឯម២០ម៉ឺនរៀល

-អង្ករ១បាវ

-មី១កេស

-ទឹកត្រី១យួរ

-ទឹកស៊ីអុីវ១យួរ

-ត្រីខ១យួរនិង

-ឃីត១កញ្ចប់ផងដែរ។

#ដោយរស្មីក្រុងតាខ្មៅ!!!!!











No comments