សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកមុខកំពូលចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញដុះស្លែមួយកន្លែងក្នុងភូមិពាម ឃុំរកាកោង១

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកមុខកំពូលចុះបង្ក្រាបទីតាំងល្បែងស៊ីសងដុះស្លែក្នុងភូមិពាម ឃុំរកាកោង១ កំពុងតែប្រមូលផ្តុំគ្នាមិនខ្លាចញញើតនឹងការរីករាលដាលពីជំងឺកូវីដ19!!!!!

..................................................................

ខេត្តកណ្ដាល៖ ចេញផ្សាយនៅថ្ងៃទី០១.០៨.២០២១ ទីតាំងហាងកាហ្វេបង្កើតល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » មួយកន្លែងស្ថិតនៅភូមិពាម ឃុំរកាកោង១ ស្រុកមុខកំពូល  (ជាប់វត្តពាមមង្គល) នៅតែបើកដំណើរការបានដោយរលូន ដោយសមត្ថកិច្ចមូលដ្ឋានមិនហ៊ានប៉ះពាល់ឡើយ។



តាមប្រភពព័ត៌មានជាក់ស្ដែងបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បើកទទួលអ្នកញៀនល្បែងស៊ីសង ចាប់ពីម៉ោង៩-១០ព្រឹក រហូតដល់ម៉ោង ៥-៦ល្ងាច ថែមទាំងស្រែកហ៊ោកញ្ជ្រៀវ ឡូឡា ផ្អើលពេញភូមិ ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណា ដឹងលឺឡើយ។


តាមការសង្ស័យតៗគ្នា បានសង្ស័យថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ប្រហែលជាមានខ្នងបង្អែកហើយមើលទៅ ទើបអាចដំណើរការបានដោយរលូន។



ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរ ដល់ លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល សូមមេត្តាជួយចាត់កម្លាំងជំនាញ ចុះបង្ក្រាបទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

ជុំវិញការចុះផ្សាយល្បែងស៊ីសងខាងលើអង្គភាព (រស្មីក្រុងតាខ្មៅ) រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។


ការិយាល័យនិពន្ធ☎️0967117744/017279124



No comments