ក្ដៅៗស្នងការរាជធានីភ្នំពេញព្រមានថានិងចាប់វាយខ្នោះភ្លាមៗ ចំពោះអ្នកល្មើសបំរាមគោចរ ចាប់ពីយប់ថ្ងៃទី៣ខែសីហានេះតទៅ...
...........................................................................
ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញ ព្រមានចាត់វិធានការក្តៅដោយនឹងចាប់វាយខ្នោះភ្លាមៗ ចំពោះអ្នកល្មើសបម្រាបគោចរ ចាប់ពីយប់ថ្ងៃទី៣ខែសីហានេះតទៅ ដោយគ្មានការណែនាំបន្តទៀតនោះឡើយ ជាពិសេសអ្នកផឹកស៊ីជួបជុំគ្នា និងបើកហាងផឹកស៊ីជាដើម។
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានជំរុញបន្ថែម ដល់កម្លាំងនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបង្កើន និងចាត់វិធានការ អនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានតឹងរ៉ឹងបំផុត ចំពោះអ្នកល្មើសបំរាមគោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩ បំប្លែងថ្មី delta ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ហើយមន្រ្តីខ្លួនឯងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ក្នុងពេលចុះបំពេញការងារ។
ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានីភ្នំពេញ ថ្លែង ក្នុងឱកាសដែលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ រក្សាសណ្តាប់សុវត្ថិភាពសង្គម ប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២១ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាម តាមវីដេអូ ZOOM នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងថា ការដាក់បម្រាមគោចរ ជាលើកទីពីរ នៅក្នុងរាជធានីភ្នំពេញ គឺធ្វើឡើងស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទDeltaនេះតែម្តង ខណៈមេរោគដ៏កាចសាហាវនេះ បានកំពុងធ្វើចរាចរណ៍នៅទឹកដីប្រទេសកម្ពុជាយើង ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា មេរោគដែលតាថ្មីនេះ បានកើតឡើងនៅទឹកដីកម្ពុជា ជាង២០០ករណីហើយ។
ឯកឧត្តមឧត្តមសេនីយ៍ បានបញ្ជាក់ទៅកងកម្លាំងនគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបង្កើនចាត់វិធានការការអនុវត្តបំរាមគោចរនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឱ្យបានតឹងរ៉ឹងថែមទៀតចំពោះអ្នកល្មើសបំរាមគោចរ ដើម្បីទប់ស្កាត់វីរុសកូវីដ១៩បំប្លែងថ្មី delta ឱ្យកាន់តែមានប្រសិទ្ធភាព និងណែនាំដល់កងកម្លាំងដែលចុះអនុវត្តបំរាមគោចរក៏ត្រូវប្រុងប្រយ័ត្ន និងគិតពីសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានខ្ពស់បំផុតផងដែរកុំឱ្យឆ្លងវីរុសកូវីដ១៩បំប្លែងថ្មីនេះ ពីព្រោះវីរុសបំប្លែងថ្មីបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតជាងវីរុសកូវីដ១៩ ធម្មតាទៅទៀតនោះ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញចាប់ផ្តើមនៃការអនុវត្តបំរាមគោចរមានរយៈពេល០៣យប់កន្លងមកនេះ គឺចាប់ពីយប់អធ្រាត្រថ្ងៃទី៣០ ខែកក្កដា រហូតដល់យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ត្រូវគេមើលឃើញថា មានអ្នកបើយានយន្តល្មើសបំរាមគោចរមួយចំនួនត្រូវបានផាកពិន័យ ក្នុងនោះម៉ូតូ០១គ្រឿងចំនួន២០ម៉ឺនរៀលនិងរថយន្ត០១គ្រឿង ០១លានរៀល ដើម្បីជាការប្រមាន។ រាជធានីភ្នំពេញការអនុវត្តវិធានការរដ្ឋបាលមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
#ដោយលោក កុសល០៤!!!!!
No comments