លោកវីរ:សេនីយ៍ត្រី ឈឹម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្មដឹកនាំកម្លាំងចុះបិទទីតាំងលេងល្បែង «មាន់ជល់ ហាយឡាយ» មួយកន្លែងនិងដកហូតសម្ភារៈមួយចំនួន!!!!!
................................................................
ភ្នំពេញ៖ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ក្រោមការបញ្ជាផ្ទាល់ដោយលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវីរ:សេនីយ៍ត្រី ឈឹម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ពានថ្ម សហការជាមួយ លោកចៅសង្កាត់ និងកម្លាំងប្រជាការពារ ចុះបិទទីតាំងល្បែងស៊ីសង «មាន់ជល់ ហាយឡាយ» មួយកន្លែងស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ចំណែកម្ចាស់ទីតាំងត្រូវបានអាជ្ញាធរមានសមត្ថកិច្ចនាំខ្លួនយកមកអប់រំ ណែនាំ ឱ្យឈប់ កុំឱ្យបើកលេងល្បែងស៊ីសងតាមអនឡាញ យ៉ាងអនាធិបតេយ្យទៀត។
រីឯវត្ថុតាងដកហូតរួមមាន៖ ទូរទស្សន៍ តុ ជើងម៉ា និងសម្ភារៈមួយចំនួនទៀត ត្រូវបានបញ្ជូនមកនគរបាលប៉ុស្តិ៍ស្ពានថ្ម យកមករក្សាទុក។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរីករាយសាទរចំពោះចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន៕
សូមចូលរួមទប់ស្កាត់រាល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ និង ៣ការពារ»
ប្រជាពលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋានខណ្ឌដង្កោ ដែលបញ្ជារកម្លាំងចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងប្រជាពលរដ្ឋនិងសង្ឃឹមថាទីតាំងល្បែងស៊ីសងមួយនេះនឹងមិនមានវត្តមានជាបន្តទៀត។
#ដោយរស្មីក្រុងតាខ្មៅ!!!!!
No comments