សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី និងសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ បាននាំយកអំណោយរបស់សម្ដេចព្រះពោធិវង្ស អំ លឹម ហេង ដែលមានអង្ករចំនួន ១តោន យកទៅផ្ដល់ជូនកងកម្លាំងប្រជាការពារក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ចំនួន ៥០នាក់!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


..…................................................................

ភ្នំពេញ៖នាល្ងាចថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២១ លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី និងសមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ បាននាំយកអំណោយរបស់សម្ដេចព្រះពោធិវង្ស អំ លឹម ហេង ដែលមានអង្ករចំនួន ១តោន យកទៅផ្ដល់ជូនកងកម្លាំងប្រជាការពារក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ចំនួន ៥០នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ២០គីឡូ និងអំណោយ របស់ ឯកឧត្តម នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ ដែលមានអង្ករ ចំនួន ២តោន យកមកផ្ដល់ជូន យុវជន សសយក ក្នងសង្កាត់ព្រែកថ្មី ចំនួន ១៣៣នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ១៥គីឡូ។



ក្នុងឳកាសនេះ លោកចៅសង្កាត់ ក៏បានលើកពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងថ្លែងអំណរគុណដល់ យុវជន សសយក ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ ១៩។ រួមជាមួយគ្នានេះលោក ចៅសង្កាត់ការមានសារផ្ដាំផ្ញើឲ្យយុវជនមានការខំប្រឹងប្រែងឲ្យខ្ជាប់ខ្ជួន គោរពវិធាន ៣កុំ ៣ការពារ ព្រមទាំងលើកទឹកចិត្ត និងផ្ដល់ឳកាសជូនយុវជនគ្រប់យុទ្ធការសង្គម រួមទាំង យុទ្ធការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំនាពេលខាងមុននេះផងដែរ។

#ដោយរស្មីក្រុងតាខ្មៅ!!!!!




No comments