សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងសាងសង់សួនច្បារ ប៉ោយប៉ែតតេជោឈ្នះ-ឈ្នះ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


..................................................................

ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នេះឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពគម្រោងសាងសង់សួនច្បារ ប៉ោយប៉ែតតេជោឈ្នះ-ឈ្នះ នៅក្រុងប៉ោយប៉ែត សម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ សាធារណជនសម្រាកលំហែរ និងហាត់ប្រាណ ។ 



កិច្ចប្រជុំខាងលើបានការអញ្ចើញចូលរួមពីឯកឧត្តម ង៉ោម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ,លោកអាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត និងសហការី, លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត, លោក លោស្រី អភិបាលរងក្រុង, លោកនាយកនាយករងទីចាត់ការអន្តរវិស័យខេត្ត , លោកនាយក នាយករងរដ្ឋបាលក្រុង លោកប្រធានការិយាល័យសាធារណការ សណ្តាប់ធ្នាប់អណាម័យ បរិស្ថានក្រុង, លោកអធិការរងក្រុង លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង លោកចៅសង្កាត់ផ្សារកណ្តាល និងប៉ោយប៉ែត រួមនិងមន្ត្រីជំនាញពាក់ព័ន្ទជាច្រើនរូបទៀត ។ 



សូមបញ្ជាក់ថា គម្រោងសួនច្បារប៉ោយប៉ែតតេជោ ឈ្នះ-ឈ្នះ គ្រោងសាងសង់ឡើងនៅតាមបណ្តោយចន្លោះដងផ្លូវជាតិ៥ និងផ្លូវរថភ្លើង ស្ថិតក្នុងភូមិ អូរជ្រៅសង្កាត់ប៉ោយប៉ែត និងភូមិគីឡួលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃក្រឡាប្រមាណ ៩,៦០០ ម៉ែត្រការេ មានចំណតយានជំនិះ រៀបការ៉ូឡា លម្អរដោយដើមឈើ ដើមត្នោត ផ្កា និងបំពាក់ដោយឧបករណ៍ហាត់ប្រាណ បន្ទប់ទឹកសាធារណៈជាដើម....។ល។ ។ 



គួររំលឹកផងដែរថា ទីតាំងគម្រោងសួនខាងលើកន្លងមកជាទីតាំងដីចំណីផ្លូវសាធារណៈ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋសាងសង់សំណង់មិនរៀបរយរស់នៅ ធ្វើឱ្យបាត់បងសណ្តាប់ធ្នាប់និងសោភ័ណភាពក្រុងជាច្រើនឆ្នាំមកហើយ។  



ដោយមានកិច្ចខិតខំប្រឹងប្រែងសហការរវាងក្រុមការងារខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ប៉ាន់ខែម ប៉ុនថន នាយករងខុទ្ទកាល័យ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានឯកឧត្តមង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត , លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត មន្ទីរអង្គភាពពាក់ព័ន្ធ និងលោក យ៉ាង គឹមហ៊ុយ សប្បុរជនគាំទ្រគម្រោង បានធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ប្រជាពលរដ្ឋទាំងនោះបានយល់ព្រមធ្វើការស្វ័យរុះរើសំណង់ការ្យផ្សេងៗរបស់ពួក ទៅរស់នៅទីតាំងថ្មីដីកម្មសិទ្ធិ ក្នុងទឹកដីបឹងជង្រុក ភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។



ក្នុងនាមប្រជាពលរដ្ឋក្រុងប៉ោយប៉ែត សូមចូលរួមអបអសារចំពោះគម្រោងអភិវឌ្ឍសួនខាងលើ ព្រោះម្រោងនេះនឹងជួយលើកម្ពស់មុខមាត់សោភ័ណភាពក្រុងប៉ោយប៉ែតថែមមួយកម្រិតទៀត ជាពិសេស លើកកម្ពស់សុខមាលភាពសង្គមតាមរយៈបងប្អូនប្រជាពលរដ្ឋនឹងមានសួនសាធារណៈសម្រាប់សម្រាកលំហែរ និងហាត់ប្រាណ ដើម្បីសុខភាពទាំងអស់គ្នា។ 

#ដោយលោកសៅកុសលតាខ្មៅ០៤!!!!!









No comments