សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ មានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ នឹងអាប៉ោងដល់ធំ កំពុងតែបើកលេងនៅភូមិគោកឃ្លាងខណ្ឌសែនសុខរឺទេ!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


.................................................................

ភ្នំពេញ៖ ចេញផ្សាយនៅថ្ងៃទី០៩.០៨.២០២១ ទីតាំងល្បែងស៊ីសង «មាន់ជល់ និងអាប៉ោង» ដល់ធំមួយកន្លែងស្ថិតនៅភូមិគោកឃ្លៀង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ កំពុងតែបើកដំណើរការយ៉ាងកក្រើកក្រែង ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញបង្ក្រាប។



ប្រជាពលរដ្ឋជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែង បែរជា អាជ្ញាធរមានសមត្ថកិច្ច បែរជាមើលមិនឃើញ។



តើ លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ មានសមត្ថភាពចុះបង្ក្រាបទីតាំងល្បែងស៊ីសង មាន់ជល់ នឹងអាប៉ោងដល់ធំ កំពុងតែប្រមូលផ្តុំបើកលេងយ៉ាងគគ្រឹកគគ្រេងដែលរឺទេ!!!!!

ជុំវិញករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនស្នើសុំអោយ លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ គួរតែបញ្ចេញសមត្ថភាពរបស់ខ្លួនចាត់ការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន! ជៀសវាងមានការរិះគន់ពីមហាជនថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ឃុបខិតជាមួយបទល្មើសនិងអសមត្ថភាពក្នុងការចុះបង្ក្រាបល្បែងស៊ីសង។



មហាជនក៏ដូចជាប្រជាពលរដ្ឋសូមសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ក៏ ជាស្នងការជាតិភ្នំពេញ សូមមេត្តាមានវិធានការចុះបង្ក្រាបទីតាំងល្បែងជល់មាន់មួយកន្លែងនេះកំពុងតែប្រមូលផ្ដុំគ្នាលេងមិនខ្លាចញញើតពីការរីករាលដាលកូវីដ19 និងជំងឺបម្លែងខ្លួន (ដែលតា)ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។



ជុំវិញការចុះផ្សាយបទល្មើសល្បែងស៊ីសងជល់មាន់ខាងលើអង្គភាព(រស្មីក្រុងតាខ្មៅ)ទៅរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើ។ #ដោយតាខ្មៅ!!!!

ការិយាល័យនិពន្ធ📱0967117744/017279124




No comments