សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដូចពាក្យប្រជាពលរដ្ឋថាពិតមែនៗលោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២ ពិតជាអសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងដុះស្លែមួយកន្លែងក្នុងផ្សារសន្តិភាព ២!!!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


....................................................................

ភ្នំពេញ៖ចេញផ្សាយនៅថ្ងៃទី០៧.០៨.២០២១ ទីតាំងល្បែងស៊ីសងដុះស្លែ «មាន់ជល់ ហាយឡាយ » ប្រភេទកាស៊ីណូអនឡាញ មួយកន្លែងស្ថិតនៅក្នុង ផ្សារសន្តិភាព២ សង្កាត់ចោមចៅ២ ខណ្ឌពេាធិសែនជ័យ កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញបង្ក្រាប។



ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងអោយដឹងថាទីតាំងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធ អនឡាញនៅតែបន្តលេងដដែល បែរជា លោក សាន ប៉ែត មេប៉ុស្តិ៍ចោមចៅ២ គ្មានសមត្ថភាពចុះបង្ក្រាបទីតាំងមួយនេះមិនបានពេលប្រជាពលរដ្ឋរាយការណ៍ជូនលោកមេប៉ុស្តិ៍បែរជាលោកមេប៉ុស្តិ៍ថាជាប់រវល់រឺជាឡេះទុកបណ្តែតបណ្ដោយអោយទីតាំងល្បែងស៊ីសងមួយនេះប្រមូលផ្ដុំគ្នាលេងយ៉ាងគឃ្លើនមិនខ្លាចញញើតនឹងការរីករាលដាលជំងឺកូវីដ១៩ដែលក្រសួងសុខាភិបាលកំពុងតែទប់ស្កាត់។



ហើយបើតាមប្រភពពីម្ចាស់ផ្ទះជួលឱ្យដឹងថាម្ចាស់ទីតាំងលេងល្បែងមួយនេះបានជួលផ្ទះគាត់ម្ចាស់ផ្ទះបានប្រាប់ថាបន្តថាបើចង់ចូលលេងចូលទៅកុំសួរគាត់អីគាត់មិនដឹងទេ។


ប្រជាពលរដ្ឋកំពុងងើយឆ្ងល់ហេតុអ្វីម្ចាស់ផ្ទះនេះប្រហឺនហ៊ាន ជួលផ្ទះអោយទៅក្រុមអ្នកញៀនល្បែងទាំងនោះកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់មិនខ្លាចញញើតនឹងការរីករាលដាលពីជំងឺកូវីដ19 អញ្ចឹង ទាំងដឹងថាការលេងល្បែងសុីសងខុសច្បាប់ហើយនៅតែជួលបន្តអោយទៀតហេតុអ្វីម្ចាស់ផ្ទះនេះហ៊ានម្លេះ!!!!!



ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីសុខទុក្ខរបស់គាត់ពេលរាយការណ៍ ខណៈដែលអ្នកញៀនល្បែងជាច្រើន កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងកក្រើកក្រែងញញើតពីសមត្ថកិច្ចមូលដ្ឋាន។



ប្រជាពលរដ្ឋសុំស្នើ លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាចាត់វិធានការទប់ស្កាត់បទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទានចៀសវាងការរិះគន់ពីមហាជនក៏ដូចជាប្រជាពលរដ្ឋថាអសមត្ថភាពនិងការបង្រ្កាប់ល្បែងស៊ីសង៕



ជាពិសេសប្រជាពលរដ្ឋសំណូមពរដល់ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យលោកតែងតែគិតគូរពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននឹងសង្ឃឹមថាលោកអភិបាលខណ្ឌនឹងមានវិធានការយ៉ាងក្តៅចុះបង្ក្រាបទីតាំងដុះស្លែមួយនេះជៀសវាងកុំឲ្យមហាជនរិះគន់។

ជុំវិញការចុះផ្សាយល្បែងស៊ីសងលើអង្គភាព(រស្មីក្រុងតាខ្មៅ)រង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាប់ម៉ោងធ្វើការ។

#ដោយរស្មីក្រុងតាខ្មៅ!!!!!



No comments