ធ្ងន់ធ្ងរហើយ៖ លោកមេប៉ុស្តិ៍អង្គរបាន លោក ភោគ សាវុធ បញ្ជាឲ្យរកឈ្មោះ ម្ចាស់ទីតាំងដី ដែលអនុញ្ញាតឲ្យមានការជួបជុំប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់!!!!!
.........................................................................
កំពង់ចាម៖ ចេញផ្សាយថ្ងៃទី០៧ខែសីហាឆ្នាំ២០២១លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានចេញបញ្ជាឱ្យរកឈ្មោះ ម្ចាស់ទីតាំងដី ដែលអនុញ្ញាតឲ្យមានការជួបជុំប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់់ «មាន់ជល់ នឹង អាប៉ោង» ដែលត្រូវបាន លោកអភិបាលរង និងមេបញ្ជាការអាវុធហត្ថស្រុក ចុះបង្ក្រាបកាលពីថ្ងៃទី០៥។
គួរបញ្ជាក់ដែរថា៖ ទីតាំងល្បែងស៊ីសង «មាន់ជល់ នឹងអាប៉ោង» ដល់ធំ ស្ថិតនៅឃុំអអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដែលមានផ្លូវចូលចំងាយពីស្នាក់ការប៉ុសិ៍្ដនគរបាលរដ្ឋបាល ប្រហែល ៥០ម៉ែត្រ បានប្រមែប្រមូលផ្ដុំគ្នាជិះឡានម៉ូតូចូលទៅលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យពេញស្រុកភូមិ ខណៈលោក វ៉ាន់ ពន្លក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបានសម្ងំស្ងៀម។
រហូតមកដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ មានប្រជាពលរដ្ឋបានរាយការណ៍ទៅ លោក ភោគ សាវុធ អភិបាលស្រុកកងមាស បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកអភិបាលស្រុក បានបញ្ជាឲ្យលោក ឡុង ខេង អភិបាលរង និងលោក ហុឹម ចន្ធី មេបញ្ជាការអាវុធហត្ថស្រុកកងមាស សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប។
លិទ្ធផលក្នុងការបង្ក្រាប៖ ដកហូតបានតែវត្ថុតាងមួយចំនួនប៉ុណ្ណោះ រីឯជនញៀនល្បែង និងម្ចាស់ទីតាំង រួមទាំងបក្សពួក ត្រូវបានខ្មោច ព្រាយបិសាច ប្រាប់ផ្លូវមុន រត់គេចខ្លួនបាត់ស្រមោល។
មកដល់ថ្ងៃទី០៦ ខែសីហា លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានថ្លែងប្រាប់សារព័ត៌មានថា៖ ពាក់ព័ន្ធទៅនិងករណីខាងលើនេះ លោកបានបញ្ជាឲ្យកម្លាំងជំនាញចុះស្រាវជ្រាវរកម្ចាស់ទីតាំងដីខាងលើ ដើម្បីយកមកអនុវត្តច្បាប់ ជាពិសេសការប្រមូលផ្ដុំមនុស្សក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្នុងនោះក៏មានមជ្ឈដ្ឋានជាច្រើនបានដាក់ការសង្ស័យថា៖ ប្រហែលជាលោក វ៉ាន់ ពន្លក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន ជាអ្នកបើកភ្លើងខៀវឲ្យហើយមើលទៅ ទើបបានជាបក្សពួកជនញៀនល្បែងស៊ីសងខុសច្បាប់ទាំងនោះហ៊ានប្រមូលផ្តុំគ្នាលេងយ៉ាងគឃ្លើន ពោលគឺ៖ «ចំណុចផ្លូវចូលទីតាំងល្បែងស៊ីសង នៅក្បែរស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្តង»។
សំនួរសួរថា៖ តើលោក វ៉ាន់ ពន្លក នាយប៉ុស្តិ៍នគរបាលឃុំអង្គរបាន មានបានឃើញជនញៀនល្បែងស៊ីសងទាំងនោះដែរឬទេ? ខណៈជនញៀនល្បែងចេញចូលកាត់មុខស្នាក់ការប៉ុស្តិ៍ របស់លោកយ៉ាងអនាធិបតេយ្យ។
ជុំវិញការសង្ស័យខាងលើនេះ លោក វ៉ាន់ ពន្លក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន មិនអាចបកស្រាយប្រាប់សារព័ត៌មានយើងបានទេ ព្រោះគាត់ឆ្លើយថារវល់។
មហាជនជាច្រើនសុំសំណូមពរដល់ លោក ជា ជួន អធិការនគរបាលស្រុកកងមាស សូមជួយពិនិត្យមើលការងារលោក វ៉ាន់ ពន្លក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបានផងទាន៕
#ដោយរស្មីក្រុងតាខ្មៅ!!!!!
ការិយាល័យនិពន្ធ☎️0967117744/017279124
No comments